ប្តីប្រពន្ធជនជាតិអេហ្សីបមួយគូ ត្រូវបានចាប់ខ្លួនដោយសារតែ បានលាក់កូនរបស់ខ្លួននៅ
កន្លែងដ៏គ្រោះថ្នាក់មួយ និងព្យាយាមគេចខ្លួន បន្ទាប់ពីបុគ្គិលសន្តិសុខម្នាក់នៅអាកាស
យានដ្ឋាន United Arab Emirates បានរកឃើញទារកអាយុ ៥ខែម្នាក់ នៅក្នុងកាបូបយួរ
របស់ពួកគេ។
យោងតាមប៉ូលិសម្នាក់ បានឱ្យដឹងថា ទារកនោះត្រូវបានគេរកឃើញ ដោយម៉ាស៊ីនស្គេន
កាំរស្មីអ៊ិច នៅអាកាសយានដ្ឋានអន្តរជាតិ Sharjah ដែលប្តីប្រពន្ធទាំងពីរបានធ្វើដំណើរ
ឆ្លងកាត់។
ប៉ូលិស បានបន្តទៀតថា ពួកគេបានធ្វើដំណើរមកដល់ អាកាសយានដ្ឋាន UAE កាលពី
ថ្ងៃសុក្រសប្តាហ៍មុន ប៉ុន្តែប៉ូលិសមិនអនុញ្ញាតឱ្យពួកគេចូលទីក្រុង ដោយសារតែកូនរបស់
ពួកគេមិនមានទិដ្ឋការសំរាប់ឆ្លងដែន។
បន្ទាប់មកពួកគេបានរង់ចាំរងរហូតដល់ថ្ងៃសៅរ៍ ក្រោយមកបុរសជាប្តីបានសំរេចចិត្តបញ្ចុះ
បញ្ចូលឱ្យប្រពន្ធរបស់ខ្លួនដាក់ទារកនោះ ចូលទៅក្នុងកាបូបយួរដ៏តូចមួយដើម្បីគេចពីការ
ត្រួតពិនិត្យរបស់ប៉ូលិសអន្តោប្រវេសន៍៕
ដោយ៖ វណ្ណៈ
ប្រភព៖ CNN