ក្រុមហ៊ុនទូរស័ព្ទរបស់ចិន OnePlus បានប្រកាសថា នឹងលក់ស្មាតហ្វូនលំដាប់ខ្ពស់ OnePlus One
ក្នុងតម្លៃ ១ ដុល្លារ ប្រសិនអតិថិជន អាចបញ្ជាក់តាមរយៈវីដេអូថា ខ្លួនបានបោក ឬដំកំទេចទូរស័ព្ទ
ចាស់។
OnePlus គឺជាក្រុមហ៊ុនទូរស័ព្ទ ដែលមិនទាន់ល្បីឈ្មោះខ្លាំងប៉ុន្មាន ប៉ុន្ដែស្មាតហ្វូន OnePlus One
របស់ក្រុមហ៊ុននេះ ត្រូវបានគេវាយតម្លៃថា ជាទូរស័ព្ទដែលទទួលបានចង់ដឹង ចង់ឃើញបំផុត
មួយ ក្នុងវិស័យទូរស័ព្ទឆ្លាតវៃ។ ក្រុមហ៊ុននេះ បានធ្វើយុទ្ធនាការឃោសនាយ៉ាងគួរឱ្យចាប់
អារម្មណ៍ ជាមួយនឹងរូបភាពបង្កប់អត្ថន័យជ្រៅជាច្រើន។ ការប្រកាសរបស់ក្រុមហ៊ុន ក៏ត្រូវបាន
ធ្វើឡើងយ៉ាងអធិកអធម្ម ដើម្បីបញ្ជាក់ថា វាគឺជាកំពូលផលិតផល ដែលអ្នកប្រើប្រាស់ទន្ទឹងរង់
ចាំបំផុត ធ្វើឱ្យសារព័ត៌មានពិភពលោក ក៏ត្រូវទន្ទឹង (ជាប្រការដែលកម្រនឹងកើតមានឡើង នៅ
ប្រទេសចិន)។
OnePlus One មានតម្លៃត្រឹមតែ ២៩៩ដុល្លារ សម្រាប់កំណែ 16 GB និង ៣៤៩ដុល្លារ សម្រាប់
កំណែ 64 GB ប៉ុន្ដែ ត្រូវបានបំពាក់គ្រឿងម៉ាស៊ីនលំដាប់ស្មើនឹងទូរស័ព្ទកំពូលៗ នៅលើទីផ្សារ
ដូចជាឈីប Snapdragon 801 កម្រិត 2.5 GHz, RAM 3 GB, អេក្រង់ Full HD 5,5 inch, ថ្ម 3.100
mAh, កាមេរ៉ាក្រោយ 13 megapixel អាចថតវីដេអូ 4K ហើយពិសេសគឺប្រព័ន្ធសម្លេង ដែល
សហការណ៍ជាមួយក្រុមហ៊ុន JBL ។
OnePlus One គឺជាស្មាតហ្វូន ស៊ីចង្វាក់គ្នាជាមួយ CyanogenMod ដំបូង ហើយក្រុមហ៊ុននេះ ក៏
បានសហការណ៍ជាមួយ Cyanogen ដើម្បីបានប្រើប្រាស់កំណែ ROM CyanogenMod 11S
ដោយយោងទៅលើ Android 4.4 KitKat ធ្វើជាប្រព័ន្ធប្រតិបត្តិសំខាន់។ CyanogenMod គឺជាកំណែ
ROM មួយ ត្រូវបានបង្កើតឡើង ដោយយោងទៅលើ Android ក៏ពិតមែន ប៉ុន្ដែ វាត្រូវបានគេលុប
ចោល នូវផ្នែកដែលមិនចាំបាច់ ដើម្បីជួយឱ្យម៉ាស៊ីន ដំណើរការបានលឿន។ Oppo N1 ក៏ដំណើរ
ការដោយ CyanogenMod ។
OnePlus ក៏បានអះអាងថា ស្មាតហ្វូន OnePlus One គឺជា phablet 5,5 inch ដែលមានទម្ងន់ ១៦២
ក្រាម ស្រាលបំផុតនាពេលបច្ចុប្បន្ន ដោយសារប្រើប្រាស់គ្រោងធ្វើអំពី ម៉ាញេស្យូម និងមាន
កម្រាស់ ៨,៩ម.ម។ OnePlus One មាន ២ពណ៌សម្រាប់ជ្រើសរើស គឺ ខ្មៅ និង.ស ហើយត្រូវដាក់
លក់ក្នុងទីផ្សារ ក្នុងត្រីមាសទី ២ ឆ្នាំ ២០១៤ នេះ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ GSMArena