CamNews

ព័ត៌មានបច្ចេកវិទ្យា 

Galaxy S5 សំបកលោហធាតុ ធ្វើពិសោធនៅ វៀតណាម?

ពេលវេលនៃឆ្នាំ ២០១៣ កំពុងបោះជំហាន ចូលក្នុងដំណាក់កាលចុងក្រោយ ហើយក៏ជាពេល
ដែល Samsung បានរៀបចំខ្លួន កំណត់ពីគំរូស្មាតហ្វូន ស៊េរីខ្ពស់បំផុតរបស់ខ្លួន សំរាប់ឆ្នាំ ២០១៤
ផងដែរ គឺ Galaxy S5។

តាមប្រភពដែលបានបង្ហោះនៅលើ ETNews, Samsung បានធ្វើការអភិវឌ្ឍន៍ តួសំបកអាលុយ
មីញ៉ូមសំរាប់ស្មាតហ្វូននៅ Gumi ប្រទេសកូរ៉េ តាំងពីដើមឆ្នាំ ២០១៣ ម៉្លេះ។ ប៉ុន្តែ ការអភិវឌ្ឍន៍
នេះ បានផ្លាស់ប្តូរមកកាន់ រោងចក្រថ្មីរបស់ Samsung ដែលបានដាក់ទីតាំងនៅប្រទេសវៀត
ណាម។ តាមរយះនេះ អ្នកប្រើប្រាស់ អាចសង្ឃឹមបានថា Galaxy S5 អាចនឹងប្រើប្រាស់សំបក
ធ្វើពីម៉ាញ៉េហ្សូម ឬអាលុមមីញ៉ូម ឬក៏លោហធាតុទាំងពីរ រួមផ្សំចូលគ្នា ជំនួសឲ្យសំបកធ្វើពីជ័រ
ដែល Samsung តែងតែផលិត បំពាក់ដល់គ្រប់ស៊េរីស្មាតហ្វូន របស់ខ្លួន កាលពីពេលកន្លងមក។

សំរាប់ពេលបច្ចុប្បន្ននេះ នៅមិនទាន់មានព័ត៌មានអ្វីច្រើននិយាយអំពី Galaxy S5 ទេ ក្រៅតែពី
ថាស្មាតហ្វូននេះ នឹងបំពាក់នូវកាមេរ៉ា 16 megapixel ជាមួយប្រព័ន្ធប្រឆាំងរំញ័រ៕

តាមដានព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ zing

 


Tags: Galaxy S5 metal casing samsung smartphone hightech