ព័ត៌មានកំសាន្ត ៖ តារាម៉ូដែលស្រីនាង Kim Kardashian ត្រូវបានក្រុមអ្នកគាំទ្រ និងអ្នកនិយមលេងអិនធឺណិត ព្រមទាំងស្វាមីមានការព្រួយបារម្ភជាខ្លាំងក្រោយពីមានរឿងដែលនឹកស្មានមិនដល់ចំពោះរូបនាង នៅឯទីក្រុងប៉ារីស ។
ប៉ុន្តែពេលនេះ តារាស្រីរូបនេះត្រូវបានត្រលប់ទៅកាន់ប្រទេសរបស់ខ្លួនដោយមានសុវត្ថិភាពហើយ ។ គួរឲ្យបញ្ជាក់ឲ្យដឹងថា នាង Kim Kardashian ត្រូវក្រុមចោរប្លន់ នៅក្នុងអាផាតមិន ឯកជនរបស់នាង នៅឯទីក្រុងប៉ារីសមក ប៉ុន្តែមិនបានវាយដំរាងកាយរបស់នាងឡើយ គ្រាន់តែយកអស់ទ្រព្យសម្បត្តិ និងគ្រឿងអល្កងារមួយចំនួនតែប៉ុណ្ណោះ ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ lollipop បានឲ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ ប៉ូសីលនៅឯទីក្រុងប៉ារីសបានអះអាងថា គ្រឿងអល្កងារដែលពួកគេបានយកទៅអាចនឹងក្លាយជាតម្រុយចាប់ពួកដៃដល់ទាំងនោះ ក្នុងពេលឆាប់ៗនេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop