CamNews

ព័ត៌មានអន្តរជាតិ 

អតីត នាយករដ្ឋមន្រ្តី ប្រទេសថៃ រងការចោទប្រកាន់ ពីបទ អំពើពុករលួយ

ព័ត៌មានអន្តរជាតិ ៖ ករណីចោទប្រកាន់ ថាបានប្រព្រឹត្តិអំពើ ពុករលួយ ពីសំណាក់ អតីតនាយក រដ្ឋមន្រ្តី ប្រទេសថៃ យីងឡាក់ ស៊ីណាវ៉ាត់ត្រា ក៏កំពុងតែស្ថិតនៅ ក្នុងសភាពចម្រូងចម្រាស់ នេះ បើយោងតាមការដកស្រង់ អត្តបទផ្សាយ ពីទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី ។

សេចក្តីរាយការណ៍ ដកស្រង់ចេញពីប្រភព ខាងលើ បន្តអោយដឹងថាករណីចោទប្រកាន់ជាសារ ប្រឈមមុខ សម្រាប់បេក្ខភាព អតីតនាយករដ្ឋមន្រ្តីរូបនេះ នឹងត្រូវបានបោះឆ្នោត ដោយព្រឹទ្ធស ភា ។ ប្រសិនបើករណីចោទប្រកាន់មួយនេះ    ពិតជាបានសម្រេច  ជាផ្លូវការមែននោះ បេក្ខភាព អតីតនាយករដ្ឋមន្រ្តី លោកស្រី យីងឡាក់   នឹង ត្រូវហាមឃាត់  មិន អោយចូលឆាកនយោបាយ ក្នុងរយៈពេល ៥ ឆ្នាំ ។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃពុធ កន្លងទៅនេះ រដ្ឋាភិបាល ចាំផ្ទះ របស់ប្រទេសថៃ ដោយនៅ ក្នុងនោះ រួមមានគណៈរដ្ឋមន្រ្តីផ្លូវការ ៩ រូប ក៏ដូចជា លោកស្រី យីងឡាក់ ត្រូវបានតុលាការរដ្ឋ ធម្មនុញ្ញប្រទេសថៃ បង្គាប់អោយចុះចេញពីតំណែង ខណៈរងនូវការចោទប្រកាន់ ពីបទរំលោភ បំពានអំណាច ក្នុងការតែងតាំង ប្រធានសន្តិសុខជាតិ ។

គួររំឭកថា ស្ថានភាពនយោបាយ នៅក្នុងប្រទេសថៃ បានចាប់ផ្តើម ជួបភាពចលាចល ចាប់តាំង ពីខែ វិច្ឆិកា ២០១៣ ក្រោយពីកើតមាន ករណីផ្ទុះការតវ៉ា ប្រឆាំងទៅនឹងរដ្ឋាភិបាល ខណៈពេល ដែល ការបោះឆ្នោត កាលពីអំឡុងខែ កុម្ភៈកន្លងទៅនេះ ត្រូវបានចាត់ទុកជាមោឃៈ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Thailand Thai Bangkok Int news Unt news Breaking news Asia PM