CamNews

ព័ត៌មានអន្តរជាតិ 

ទាន់ហេតុការណ៍ ៖ ផ្ទុះរោងចក្រ គីមី មុននេះបន្តិច សម្លាប់កម្មករ ៣ នាក់

ព័ត៌មានអន្តរជាតិ ៖ យោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មាននាទី មុននេះ បន្តិចអោយដឹងថា នៅឯប្រទេសជប៉ុន ឯ ណោះវិញ មនុស្ស ៣ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈមានករណី ផ្ទុះរោងចក្រ គីមី មួយកន្លែងកាល ពីវេលាមុននេះបន្តិច ។

បន្ថែមពីលើនេះ បើយោងតាមសម្តីមន្រ្តី ប៉ូលីស បានគូសបញ្ជាក់ បន្ថែមអោយដឹងថា ករណី ផ្ទុះរោង ចក្រគីមី មួយកន្លែងនេះ បានកើតឡើង នៅឯភូមិភាគកណ្តាលប្រទេសជប៉ុន  ពោលគឺ នៅក្នុងក្រុង Yokkaichi ដោយនៅក្នុងនោះ បានបណ្តាលអោយមនុស្ស ៣ នាក់ស្លាប់ ខណៈ ១០ នាក់ផ្សេងទៀត ទទួលរងរបួសធ្ងន់ និង ស្រាល ។

បុគ្គលិកគាំពារ ក៏ដូចជា ថែទាំម៉ាស៊ីន បានធ្វើការនៅទីនោះ ខណៈពេលដែលមានការផ្ទុះឡើង ពោល គឺ ធ្វើការផ្លាស់ប្តូរម៉ាស៊ីនកំដៅ សម្រាប់ផលិតកម្ម ផលិតចេញ នូវស៊ីលីកូន ដែលប្រតិការដោយក្រុម ហ៊ុន Mitsubishi Materials ។ លោកស្រី Ranko Hirai ជាអ្នកនាំពាក្យ តំណាងអោយ Mitsubishi Materials បញ្ជាក់អោយដឹងថា ក្រុមការងារ យើងខ្ញុំ បានទទួលការរាយការណ៍ អោយដឹងថា មានករ ណីផ្ទុះរោងចក្រ គីមី របស់ខ្លួន ដោយនៅក្នុងនោះ មិនត្រឹមតែបាន បណ្តាលអោយមនុស្សរងរបួសតែ ប៉ុណ្ណោះទេ តែក៏បានធ្វើអោយ មនុស្ស ស្លាប់បាត់បង់ជីវិត ផងដែរ។

មកទល់នឹងខណៈនេះ ស្ថានការណ៍ ស្ថិតនៅក្រោមការ គ្រប់គ្រង របស់មន្រ្តី មានសមត្តកិច្ចជំនាញនៅ ឡើយ។​ គួរបញ្ជាក់ផងដែរថា ទីក្រុង Yokkaichi មានទីតាំង នៅភាគកណ្តាលប្រទេស ខណៈមានចំ ងាយជាង ៣៥០ គ.ម ភាគខាងលិច ក្រុងតូក្យូ ៕

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ ស្កាយ


Tags: Japan Asia Tokyo Int news Unt news Blast