បណ្ដាស្មាតហ្វូន Sharp Aquos Crystal ដែលមានគែមជុំវិញ ស្ដើងដូចកាំបិតកោរពុកមាត់ អាច
នឹងត្រូវបានឧទ្ទេសនាម នៅក្នុងព្រឹត្តិការណ៍ Sprint ក្នុងថ្ងៃទី ១៩សីហា ស្អែកនេះ។
ថ្ងៃនេះ ក្រុមហ៊ុនអ៊ីនធឺរណែត Sprint ទើបតែបានប្រកាសអំពីព្រឹត្តិការណ៍មួយ ដែលនឹងត្រូវបាន
ប្រារព្ធឡើងនៅថ្ងៃស្អែក (១៩សីហា) នៅក្រុង ញូវយ៉ាក។ ក្រុមហ៊ុន Sprint មិនបានបង្ហើបព័ត៌មាន
ច្រើនប៉ុន្មាននោះទេ ក្រៅតែពីឃ្លា “Take the edge off” (បំបាត់ចោលគែមជុំវិញ) រួមនឹងរូបភាព
បង្ហាញអំពីស្មាតហ្វូនដ៏ស្រស់ស្អាត។ យ៉ាងនេះក្ដី ក្រុមអ្នកជំនាញផ្នែកព័ត៌មាន បានរកឃើញថា
ប្រការដ៏អស្ចារ្យមួយ មានប្រភពចេញពីអាស៊ី។
Softbank ដែលជាក្រុមហ៊ុនអ៊ីនធឺរណែតធំបំផុតនៅជប៉ុន ហើយក៏ជាម្ចាស់ថ្មីរបស់ Sprint ទើបតែ
បានប្រកាសបង្ហាញអំពីស្មាតហ្វូនមួយគូ មកពីក្រុមហ៊ុន Sharp ។ ផលិតផលទាំងពីរនេះ មាន
ឈ្មោះថា Sharp Aquos Crystal និង Sharp Aquos Crystal X ។
និយាយអំពីគែមស្ដើងរបស់អេក្រង់ ក្រុមហ៊ុន LG បច្ចុប្បន្ន ក៏កំពុងតែមានក្នុងដៃនូវស្មាតហ្វូនដែល
មានអេក្រង់ស្រស់ស្អាត និងស៊ិចស៊ីបំផុត ប៉ុន្ដែ គែមអេក្រង់របស់ក្រុមហ៊ុន Sharp គឺមានកម្រិត
កាន់តែស្ដើងជាងនេះទៅទៀត ឧទាហរណ៍ដូចជាគែមអេក្រង់របស់ Sharp SH-04F Aquos ត្រូវ
បានគេប្រដូចទៅនឹងកាំបិតកោរពុកមាត់។ ដូច្នេះ ព្រឹត្តិការណ៍របស់ Sprint ប្រាកដជាត្រូវបានធ្វើ
ឡើងដើម្បីឧទ្ទេសនាមស្មាតហ្វូនថ្មីទាំងពីរម៉ូដែលរបស់ Sharp ហើយវានឹងត្រូវបាន Softbank
ដាក់លក់នៅអាមេរិក។
ស្មាតហ្វូន Sharp Aquos Crystal មានអេក្រង់ 5-inch HD (720p) ទំហំខាងក្រៅ មានបណ្ដោយ
និងទទឹង 131 x 67 x 10mm និងមានទម្ងន់ ១៤០ក្រាម។ Sharp Aquos Crystal គឺជាផលិតផល
ប្រភេទមធ្យម ព្រោះវាប្រើ Snapdragon 400 4-core 1,2GHz, RAM 1,5GB និងអង្គចងចាំក្នុង
8GB ។ ម៉ាស៊ីននេះ ប្រើប្រាស់ថ្ម ដែលមានថាមពល 2040mAh មានតណភ្ជាប់ LTE-A និងដំណើរ
ការដោយ Android 4.4.2 KitKat ។
តាមគម្រោង បន្ទាប់ពីព្រឹត្តិកាណ៍ Sprint បណ្ដាស្មាតហ្វូនដែលមានអេក្រង់មហាស្ដើងនេះ នឹងត្រូវ
បានដាក់លក់នៅអាមេរិក ចាប់ពីថ្ងៃទី ២៩សីហាតទៅ ហើយវាអាចនឹងជាកត្តាជម្រុញមួយ ដើម្បី
ឈានចូលយុគសម័យថ្មី គឺ “ស្មាតហ្វូនមិនមានគែមអេក្រង់”៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ pocket-lint/phonearena