CamNews

ទូរស័ព្ទ 

Galaxy S IV អាចនឹងប្រើប្រាស់ CPU Quad Core 2 GHz

គំរូ chip Exynos 5450 ថ្មីនឹងអាចបំពាក់នូវ CPU Quad Core ARM Cortex-A15
រួមជាមួយ
ក្រាហ្វិក Mali 658 ប្រាំបី Core។

តាមការប៉ាន់ស្មានរបស់ Gsmarena, គំរូ Chip ថ្មីនឹងប្រើប្រាស់ក្នុង Galaxy S IV នឹងខ្ពស់ជាង
ទាំង Model Tablet Nexus 10 ដែលកំពុងប្រើ (Exynos 5250 Dual Core A15 ល្បឿន 1,7
GHz និងក្រាហ្វិក Mali-604) ទៅទៀត។ ប្រភពព័ត៌មានបានឲ្យដឹងថា ដោយហេតុតែក្រាហ្វិក
Mali-604 មាន 4 Core ដូច្នេះ Mali-658 ប្រើនៅលើ Galaxy S IV អាចនឹងមាន 8 Core ។

គំរូ Concept មួយរបស់ Samsung Galaxy S IV

ជាមួយល្បឿន CPU និងចំនួន Core ដូច្នេះ, chip Exynos នឹងប្រើប្រាស់ថាមពលច្រើន។ បើទោះ
ជាមនុស្សជាច្រើននាក់បានយល់ឃើញថា បញ្ហាអាចដោះស្រាយបានតាមការប្រើប្រាស់ 28 nm
Exynos 5450 ជំនួសដោយ 32 nm, ទន្ទឹងនឹងបញ្ចុះល្បឿនមកត្រឹមតែ1,7 GHz ប៉ុន្តែវិធីសាស្រ្តនេះ
នៅមិនទាន់ល្អនៅឡើយ។

ចំណែកព័ត៌មានផ្សេងទៀតរបស់ Galaxy S IV នៅមិនទាន់ត្រូវបានបង្ហាញឲ្យដឹងនៅឡើយ។ បើ
តាមការប៉ាន់ស្មាន ស្មាតហ្វូន Galaxy S ជំនាន់ក្រោយនឹងត្រូវបាន Samsung បង្ហាញខ្លួននៅឆ្នាំ
ក្រោយ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Galaxy S IV CPU Quad Core 2 GHz Samsung Smartphone hightech