អ្នកកំពុងតែសួរខ្លួនឯងថា តើអំណោយប្រភេទណាដែលបុគ្គលិកចូលចិត្តជាងគេ នៅក្នុងរដូវ
បុណ្យចូលឆ្នាំចិន? ចូរបង្ហាញឱ្យបុគ្គលិករបស់អ្នកបានដឹងថា អ្នកយកចិត្តទុកដាក់បែបណាដល់
ពួកគេ ដោយពិចារណាទៅលើអំណោយមួយចំនួន ខាងក្រោម ៖
១/ ថ្ងៃឈប់សម្រាក
ចំណាយតិច និងមានប្រសិទ្ធិភាពខ្ពស់ នោះគឺការអនុញ្ញាតឱ្យបុគ្គលិកបានឈប់សម្រាកប៉ុន្មាន
ថ្ងៃ បន្ថែមពីលើថ្ងៃសម្រាកដែលច្បាប់បានកំណត់។ បើទោះជាស្រឡាញ់ការងារយ៉ាងណាក៏
ដោយ បុគ្គលិកម្នាក់ៗ ក៏សុទ្ធតែចង់ឈប់សម្រាកឱ្យបានច្រើនថ្ងៃ។ ប៉ុន្ដែ មុននឹងដល់ថ្ងៃឈប់
សម្រាក ប្រធានក្រុមហ៊ុន គួរតែកោះប្រជុំ ដើម្បីណែនាំឱ្យបុគ្គលិក ជួយបង្ហើយការងារដែលនៅ
សល់ ឬធ្វើត្រៀមឱ្យរួចរាល់សម្រាប់ថ្ងៃឈប់សម្រាក។
២/ ប្រាក់រង្វាន់
ក្រុមហ៊ុនទទួលបានជោគជ័យដូចគម្រោងការ ឬលើសពីការគ្រោងទុក? ប្រសិនដូច្នេះមែន ចូរ
ផ្ដល់ប្រាក់រង្វាន់ខ្លះដល់បុគ្គលិក។ ចូរជ្រើសរើសអំណោយសម្រាប់ថ្ងៃបុណ្យចូលឆ្នាំ ដែលស័ក្ដិ
សមបំផុត សម្រាប់បុគ្គលិកម្នាក់ៗ។
៣/ ជប់លៀងចុងឆ្នាំ
អ្នកកំពុងស្វែងរកអំណោយមួយសម្រាប់បុគ្គលិកទាំងអស់គ្នា? ចូរប្រារព្ធពិធីជប់លៀងមួយ នៅ
ភោជនីយដ្ឋាន ឬក្លឹបរាត្រី។ ក្រៅពីនេះ អ្នកក៏អាចប្រើប័ណ្ណទិញទំនិញ ធ្វើជាអំណោយសម្រាប់
ថ្ងៃបុណ្យចូលចិត្តឆ្នាំ ដល់បុគ្គលិក។
៤/ លើកសរសើរបុគ្គលិក
ប្រសិនអ្នក មិនទាន់បានបង្ហាញអំពីការវាយតម្លៃខ្ពស់ទៅលើបុគ្គលិក នោះរដូវបុណ្យចូលឆ្នាំ គឺ
ជាឱកាសល្អមួយ។ ចូរជ្រើសរើសថ្ងៃល្អមួយ ដើម្បីលើកតម្កើងបុគ្គលិកឆ្នើមទាំងឡាយ និងផ្ដល់
រង្វាន់ស័ក្ដិសមសម្រាប់ពួកគេ ក្រោយពីបានបំពេញការងារអស់រយៈពេលមួយឆ្នាំ។
៥/ អំណោយជាអាហារ
បុគ្គលិកស្ទើរតែទាំងអស់ សុទ្ធតែចូលចិត្តអំណោយជាអាហារមួយកន្ដ្រក ដែលក្នុងនោះ មាននំ
ចំណី និងផ្លែឈើ ។ល។ កន្រ្ដកអំណោយប្រភេទនេះ មានរូបរាងស្រស់ស្អាត ទាន់ទាញ ព្រមទាំង
មានតម្លៃទាបសមរម្យ។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
មូលហេតុ ៥យ៉ាង ដែលបុគ្គលិកការិយាល័យ ងាយនឹងឈឺក្រពះ ពោះវៀន
វិធីសាស្ដ្រទាំង៥ ធ្វើឱ្យបុរស ធ្លាក់ក្នុងអន្លងស្នេហ៍
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ LS