ទូកទៅកំពង់នៅ របស់ស្តេច Free-Kick, David Beckam បានបន្សល់ទុកនៅ១៧គ្រាប់ ចុងក្រោយ
នៅក្នុងលីក កំពូលរបស់អាមេរិក Masters League ក្រោយពីបានចាកចេញ ពីទឹកដីអេស្ប៉ាញឆ្នាំ
២០០៧ មកកាន់ទឹកដី LA Los Angeles Galaxy ដែលមានទីតាំងស្ថិតក្នុងទីក្រុង Los Angeles ។
ក្រោយពីរស់នៅជាមួយក្លឹប LA Galaxy អស់រយៈពេល៥ឆ្នាំ អតីតប្រធានក្រុម ជម្រើសជាតិអង់
គ្លេសរូបនេះ បានបំពេញតួនាទី បានយ៉ាងល្អដោយរក គ្រាប់បាល់បញ្ចូលទី បានចំនួន ១៧គ្រាប់
ពីការបង្ហាញខ្លួនបាន៩៨ ប្រកួត ។
តារាបាល់ទាត់វ័យ ៣៨ឆ្នាំ David Beckam មុនចូលនិវត្តន៍ក៏ធ្លាប់លេង ឱ្យក្លឹបធំៗមានដូចជា
Tottenham Hotspur, Manchester United, Real Madrid, LA Galaxy, AC Milan និងចុងក្រោយ
នោះក្លឹប Paris Saint-Germain របស់បារាំង ក្នុងកិច្ចសន្យារយៈពេល ៥ខែ ដោយបានជួយ ឱ្យលើក
ពាន League 1 ជាប្រវត្តិសាស្ត្រ របស់ PSG ផងដែរ ជាមួយនឹងការបង្ហាញខ្លួនបាន ១០ប្រកួត មិន
មានការស៊ុតបញ្ចូលទីទេ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល