CamNews

យានយន្ត 

ក្រុមហ៊ុន​ Honda រងការផាកពិន័យយ៉ាងធ្ងន់ ក រហូតដល់ទៅ ៧០ លានដុល្លារ លើបញ្ហាខុសរបាយការណ៍

យានយន្ដ៖ ក្រុមហ៊ុន ផលិតរថយន្ដ Honda ដែលមានមូលដ្ឋានគ្រឹះនៅប្រទេសជប៉ុន បានទទួលរងការ​ផាក​ពិន័យយ៉ាងធ្ងន់ធ្ងរគិតជាទឹកប្រាក់ដល់ទៅ ៧០​ លានដុល្លារ លើករណីរៀបចំរបាយការណ៍គ្រោះថ្នាក់ខុស​ និង ​បញ្ហាប្រព័ន្ធសុវត្ថិភាពផ្សេងទៀត បើគិតមកទល់និងបច្ចុប្បន្ន​គឺអស់រយៈពេល ជាង ១១ ឆ្នាំទៅហើយ។

ក្រុមហ៊ុន​ ហុងដា​ បានរាយការណ៍ព័ត៌មានមិនពិត អំពីគ្រោះថា្នក់ចរាចរ ១៧២៩ ករណី ដែលបង្កឲ្យមានការ​ស្លាប់ និង របួសធ្ងន់ ទៅកាន់ការិយាល័យសុវត្ថិភាពផ្លូវគោក ( NHTSA​ ) ស្របពេល ភ្នាក់ងារ​បម្រើការ​នៅអង្គភាពនេាះ បានលើកឡើងថា បរិមាណនៃគ្រោះថ្នាក់ដែលបានបង្កឡើង មិនទាន់មាន ទិន្ន័យបញ្ជាក់​​ឲ្យកាន់តែច្បាស់​​ទេ​ថាតើ មានមានករណីស្លាប់ប៉ុន្មាន និង​ របូសធ្ងន់ ស្រាលប៉ុន្មាន ។ 

យោងតាមការបកស្រាយរបស់ គេហទំព័រអន្ដរជាតិ money.cnn បានបង្ហាញថា ក្រុមហ៊ុនស្ថិតក្នុងប្រទេស​ជប៉ុន ក៏បានសារភាពពីទោសកំហុស របស់ខ្លួន លើសំណុំឯកសារដែលបានរាយការណ៍នោះដែរ ជាមួយ​និងការលើកឡើងថា វាគឺទំនងជាបង្កឡើងពីបញ្ហាខុសបច្ចេកទេសកំព្យូទ័រលើផ្នែកអ្វីមួយ ប៉ុន្ដែ​ក្រុមនិយ័ត​ករ បាននិយាយតបទៅវិញថា បញ្ហខុសបច្ចេកទេសទាំងអស់នោះ ក៏មិនបានបំភាន់ច្រលំឲ្យ ក្រុមហ៊ុន ហុងដា ​រាយការណ៍ខុសនោះដែរ​ពីទិន្ន័យបញ្ហាគ្រោះថ្នាក់នេះ មានន័យថា គ្រប់ទម្រង់បែបបទនៃ របាយ​ការណ៍ត្រូវស្ថិតក្នុងការត្រួតពិនិត្យយ៉ាងជាក់ច្បាស់ពីក្រុមហ៊ុន ។ 

បន្ថែមពីលើនេះផងដែរ លោក Anthony Foxx រដ្ឋលេខាធិការផ្នែកខាងដឹកជញ្ជូន បានមានប្រសាសន៍ថា គ្រប់បណ្ដាញភ្នាក់ងារក្រុមហ៊ុន ហុងដាទាំងអស់​ ត្រូវតែមានទំនួល​ ខុសត្រូវខ្ពស់បំផុត លើ សុវត្ថភាពចំបង​​របស់ក្រុមហ៊ុន ខ្លួន ដោយមិនអាចខ្វះខាតបានឡើយ ។ 

យោងតាម Mark Rosekind បានលើកឡើងថា ទាំងផលិតករ និង​ អ្នកត្រូតពិនិត្យរបស់ ក្រុមហ៊ុន ហុងដា​ទាំងអស់ ត្រូវតែស្វែងយល់ និង ស្រាវជ្រាវ បន្ថែម ដើម្បីឲ្យកាន់តែច្បាស់ថែមទៀត ថាតើរថយន្ដមួយគ្រឿង​ត្រូវប្រឈមនិង​បញ្ហាអ្វីខ្លះ ហើយត្រូវហៅត្រលប់មកកែប្រែសាជាថ្មី ។ វាគឺត្រូវតែធ្វើឲ្យបានលឿនបំផុត ជៀស​វាងការបង្កឲ្យមានគ្រោះថ្នាក់ជាបន្ដបន្ទាប់ ទៀត។ 

ប្រភពព័ត៌មានបន្ដទៀតថា ចំនួន ៨ ករណីក្នុងចំនោម ១៧២៩ គ្រោះថ្នាក់ ដែលក្រុមហ៊ុន​ ហុងដា ​បាន រាយការណ៍ខុសទៅកាន់ NHTSA ទាក់ទងនឹង​បញ្ហាពោងសុវត្ថិភាព មានការផ្ទុះឡើង ហើយខ្ចាយអំបែង​ចូលក្នុងរថយន្ដ ។ ហើយមួយផ្សេងទៀតក្នុង ករណីជាច្រើននោះ បានបង្កឡើងកាលពីថ្ងៃទី ២៧ ខែឧសភា​ឆ្នាំ ២០០៩ បានសម្លាប់មនុស្សម្នាក់ឈ្មោះថា Ashley Parham ក្នុងរដ្ឋ Oklahoma ចំណែក​ ៧ ផ្សេងទៀត​ត្រូវក្រុមហ៊ុន រាយការណ៍មិនពិតប្រាកដ ។ 

ស្របគ្នាផងដែរនោះ ក្រុមហ៊ុន General Motors ដែលមានទីតាំងធំនៅសហរដ្ឋអារមេរិក ក៏ត្រូវជាប់ការ​ផាក​ពិន័យ យ៉ាងទាប ៣៥ លានដុល្លារ កាលពីឆ្នាំមុន ពីបទ​ពន្យាពេលនៃការរាយការណ៍ខុស​ដែល​បង្កឲ្យមានការស្លាប់ជាបន្ដទៀតចុងក្រោយ ដល់ទៅ ៤២ នាក់ផ្សេងទៀត ដែរ។

  

ដោយ៖ អឿ អ៊ុយ

ប្រភព៖ money.cnn


Tags: Vehicle Honda