CamNews

កីឡាអន្តរជាតិ 

Chelsea ត្រៀមខ្លួនទាញយក Drogba មកចូលលេងវិញក្នុងកុងត្រា ១ ឆ្នាំបូកជាមួយនិង ជំរើសផ្សេងៗទៀតក្នុងក្លឹប

បន្ទាប់ពីកុងត្រារបស់ Drogba ជាមួយនិងក្រុម Galatasaray បានបញ្ចប់បាត់ទៅ Chelsea ដែល កំពុងត្រូវការជំនួយ កីឡាករនោះ កំពុងតែចង់ចាប់ទាញ កីឡាករ Drogba អោយចូលមកលេងឲ្យ Chelsea សារជាថ្មីម្តងទៀត ។



Mourinho ត្រូវបានគេដឹងថា ចង់បាន Drogba ដោយសារតែកីឡាករនេះ នៅតែលេងល្អហើយក៏ ចប់បំផុសគំនិត និងការគាំទ្ររបស់ទស្សនិកជន ដែលមានលើ Drogba មកគាំទ្រក្រុមអោយកាន់ តែខ្លាំងថែមទៀត ដើម្បីអោយសន្ទុះនៃការលេង កើនឡើងដោយការគាំទ្រ ។ បើ Chelsea ចាប់ យក Drogba បាននោះកុងត្រានឹង មានរយៈពេល ១ ឆ្នាំឬមួយរដូវកាល ដោយមានជំរើស ធ្វើជា គ្រូបង្វឹកឬ តំណែងផ្សេងទៀតនៅក្នុងក្លឹប ជាបន្តបន្ទាប់ ។



មកទល់ពេលនេះ ខាងតំណាងរបស់ Drogba នៅមិនទាន់បញ្ចេញ ប្រតិកម្មអ្វីឡើយតែយើងបាន លើថា Drogba បាននិយាយជាមួយនិង មិត្តភក្តិចាស់នៅ Chelsea ថាខ្លួនក៏ចង់ត្រលប់ទៅវិញ ផងដែរ ។ យើងនឹងរង់ចាំមើល ក្នុងសប្តាហ៍នេះថា Chelsea អាចយក Drogba បានដែរឬទេ?
 

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ mirror 


Tags: football star drogba chelsea