មានព័ត៌មានចចាមអារាមជាច្រើនស្តីពី Samsung នឹងបំពាក់ដល់ស្មាតហ្វូន Galaxy S ជំនាន់ទី4
នូវអេក្រង់ Full HD 5 inch ដូចនឹងគូប្រជែងរបស់ខ្លួន HTC Butterfly រឺ Sony Xperia Z។ សំរាប់
ព័ត៌មានចចាមអារាមកាលពីពេលថ្មីៗនេះ ច្បាស់ជាងលើកមុន គឺជំនួសឲ្យអេក្រង់ 5 inch, អេក្រង់
Full HD របស់ Galaxy S IV អាចនឹងមានតែ 4,99 inch ទេ។
អ្នកបោះពុម្ភផ្សាយម្នាក់មកពី AnandTech បានបង្ហាញឲ្យឃើញពីដំណើការផលិត បណ្តាអេក្រង់
ទូរស័ព្ទរបស់ Samsung នៅថ្ងៃខាងមុខ។ ជាក់ស្តែង ក្រោយពីអេក្រង់ Super AMOLED 4,8 inch
(Galaxy S III) និង 5,55 inch (Galaxy Note II) កាលពីឆ្នាំមុន Samsung បានបោះជំហានចូលការ
ផលិតអេក្រង់ប្រភេទ Super AMOLED Full HD 4,99 inch ជំនាន់ថ្មីចាប់ពីត្រីមាសទី I/2013, ក្នុង
ពេលដែលព័ត៌មានចចាមអារាមកាលពីពេលថ្មីៗនេះបានឲ្យដឹងថា S IV នឹងបង្ហាញខ្លួននៅដើម
ខែមីនា រឺដើមត្រីមាសទី II/2013 ខាងមុខនេះ គឺត្រូវនឹងពេលវេលានៃការបញ្ចប់ផលិតអេក្រង់ខាង
លើ៕
ដោយ៖ សិលា
ប្រភព៖ VE