CamNews

អ៊ុយក្រែន៖ ផ្ទុះហឹង្សាបង្ហូរឈាមក្នុងសភា

ការបង្ហូរឈាមដ៏សាហាវមួយបានកើតឡើងនៅក្នុងសភាអ៊ុយក្រែន កាលពីយប់កន្លងទៅ នៅ
ពេលសមាជិកសភាបានប្រើប្រាស់អំពើហឹង្សាក្នុងការអនុមតិលើសេចក្ដីព្រាងច្បាប់ស្ដីពីការប្រើ
ភាសារុស្ស៊ី។

សេចក្ដីព្រាងច្បាប់ស្ដីពីការប្រើប្រាស់ភាសារុស្ស៊ី នៅក្នុងតុលាការ មន្ទីរពេទ្យ និងការិយាល័យនៅ
ក្នុងបណ្ដាតំបន់និយាយភាសារុស្ស៊ី របស់ប្រទេសអ៊ុយក្រែន ត្រូវបានលើកឡើងដើម្បីពិភាក្សាគ្នា
កាលពីម្សិលមិញ រវាងក្រុមប្រឆាំងស្និទ្ធនឹងប្រទេសលោកខាងលិច និងក្រុមកាន់អំណាចដែល
ស្និទ្ធជាមួយរុស្ស៊ី។ ក្រុមរបស់ប្រធានាធិបតិ Viktor Yanukovych ត្រូវបានគេគាំទ្រច្រើនពីសំណាក់
ប្រជាជននៅភាគខាងកើត ជាកន្លែងដែលភាសារុស្ស៊ីត្រូវបានប្រើប្រាស់ច្រើន។

Nghị sĩ bị đấm chảy máu. Ảnh: AP

សមាជិកសភាបក្សប្រឆាំង ត្រូវរងរបួសក្នុងការប្រើប្រាស់អំពើហឹង្សាក្នុងសភា

យ៉ាងហោចណាស់មានសមាជិកសភាមកពីបក្សប្រឆាំងម្នាក់ គឺលោក Mykola Petruk ត្រូវរង
របួសដោយសារត្រូវសមាជិកសភាផ្សេងទៀត វាយចំក្បាល ប៉ុន្ដែ ក្រោយមកក៏ត្រូវបានបញ្ជូនទៅ
កាន់មន្ទីរពេទ្យ។ ភ្លាមនោះ បក្សប្រឆាំងបានទាមទារអោយមានការស៊ើបអង្កេត នេះបើតាមសេចក្ដី
រាយការរបស់ទីភ្នាក់ងារសារព័ត៌មាន AP ។

ប្រទេសអ៊ុយក្រែនមានការរើសអើងយ៉ាងខ្លាំងរវាងក្រុមនៅភាគខាងត្បូង និងខាងកើត ដែលមាន
ការស្និទ្ធស្នាលជាមួយរុស្ស៊ី ជាមួយនឹងក្រុមមួយនៅខាងលិចដែលមានបំណងចង់អោយប្រទេស
នេះមានទំនាក់ទំនងល្អជាមួយ NATO និងបណ្ដាប្រទេសនៅអ៊ឺរ៉ុប និងអាមេរិក៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE


Tags: russia russian ukraine fight parliament