iPhone 6 កំណែសាកល្បង មួយគ្រឿង ត្រូវបានគេដាក់លក់ដេញថ្លៃ នៅលើទំព័រ eBay ក្នុងតម្លៃ
ឡើងដល់ ១៣.០០០ ដុល្លារអាមេរិក។
វាជារឿងដ៏អស្ចារ្យមួយ ដែលថ្មីៗនេះ អតិថិជនម្នាក់របស់ក្រុមហ៊ុនសេវាកម្មប្រព័ន្ធទូរស័ព្ទ Verizon
មានសំណាង ទទួលបាន iPhone 6 កំណែ 64GB ហើយអ្វីដែលត្រូវនិយាយ នោះ គឺថា ស្មាតហ្វូន
ដែលក្រុមហ៊ុនប្រគល់ឱ្យអតិថិជនរូបនេះ មិនមែនជាស្មាតហ្វូនពាណិជ្ជកម្មធម្មតា ដែលកំពុងចរា
ចរនៅលើទីផ្សារនោះទេ ប៉ុន្ដែ វាគឺជា iPhone 6 កំណែសាកល្បង។
អតិថិជនរូបនេះ មិនបានផ្ញើត្រឡប់ទៅឱ្យក្រុមហ៊ុន Verizon ដើម្បីប្ដូរយកកំណែធម្មតាវិញនោះ
ឡើយ គាត់បែរជាយកវាទៅដាក់លក់ដេញថ្លៃ នៅលើគេហទំព័រ eBay ក្នុងតម្លៃ ១.០០០ ដុល្លារ
អាមេរិក។ បន្ទាប់ពីការដាក់លក់ មិនយូរប៉ុន្មាន iPhone 6 កំណែសាកល្បងនេះ ត្រូវបានមនុស្ស
ម្នាក់ ព្រមចំណាយប្រាក់ ១៣.០០០ ដុល្លារអាមេរិក (ប្រហែលនឹង ៥៣លានរៀល) ដើម្បីក្លាយជា
ម្ចាស់ iPhone នេះ។
បុរសដែលបានដាក់លក់ iPhone 6 កំណែសាកល្បងនេះ ឱ្យដឹងថា គាត់មិនច្បាស់ថា ស្មាតហ្វូន
នេះ អាចធ្វើការហៅចេញបាន ឬយ៉ាងណានោះទេ ប៉ុន្ដែ លោកអះអាងថា នេះគឺជាស្មាតហ្វូន
ដែលក្រុមហ៊ុន Verizon បានប្រគល់ដល់គាត់។
តាមរយៈរូបភាព គេដឹងថា ស្មាតហ្វូននេះ មានរូបរាងមិនខុសអ្វីទៅនឹងកំណែផ្លូវការ ប៉ុន្ដែ វាមាន
ចំនុចពិសេសមួយ នោះគឺ វាកំពុងដំណើរការកម្មវិធីព្យាករណ៍មួយ (មិនមែនជាប្រព័ន្ធប្រតិបត្តិ
iOS)។ ការដំណើរការកម្មវិធីព្យាករណ៍នេះ គឺដើម្បីត្រួតពិនិត្យស្ថានភាពរបស់ម៉ាស៊ីន មុននឹង
បញ្ចេញលក់ក្នុងទីផ្សារ។
សូមបញ្ជាក់ថា iPhone 6 កំណែសាកល្បងនេះ ត្រូវបានដាក់លក់ដេញថ្លៃ ដោយភ្ជាប់មកជាមួយ
នូវបណ្ដាគ្រឿងបន្ថែម (accessories) ដូចទៅនឹងកំណែពាណិជ្ជកម្មទូទៅ ហើយវាត្រូវបានម្ចាស់
ទូរស័ព្ទកំណត់ថា ប្រសិនអ្នកណាដែលឱ្យតម្លៃលើសពី ៤.០០០ ដុល្លារ នឹងត្រូវបាន ការដឹកជញ្ជូន
ដោយមិនគិតថ្លៃ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ thenextweb