CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple បញ្ចុះតម្លៃ iPhone 6 និងជូន gift card ក្នុងថ្ងៃបុណ្យ Black Friday

ឆ្លៀតក្នុងឱកាសថ្ងៃបុណ្យទិញដូរ BlackFriday នៅអាមេរិក ក្រុមហ៊ុន Apple មិនត្រឹមតែបញ្ចុះតម្លៃ
iPhone 6 ឬ Apple TV ប៉ុណ្ណោះទេ តែក៏មានការផ្ដល់ជូននូវ gift card សម្រាប់ការទិញ iPad និង
iPod ផងដែរ។

យោងតាមព័ត៌មានដែលបានបង្ហើបឱ្យដឹងថ្មីៗនេះ ពី GottaDeal.com ដែលជាគេហទំព័រជំនាញ
ខាង ផ្ដល់ព័ត៌មានទាក់ទិននឹងការបញ្ចុះតម្លៃនៃផលិតផលនានារបស់ក្រុមហ៊ុនធំៗ បានឱ្យដឹងថា
ម៉ូដែល iPad Mini 16GB និង iPad Air 2 16GB នឹងត្រូវបានដាក់លក់ក្នុងតម្លៃបន្តបន្ទាប់គឺ ២៤៩
ដុល្លារ និង ៤៩៩ដុល្លារអាមេរិក ហើយ Apple ក៏នឹងផ្ដល់ជូនអំណោយជា gift card ដែលមានតម្លៃ
៨០ និង ១៤០ដុល្លារ។

ទន្ទឹមនឹងនេះ iPhone 6 ក៏ត្រូវបញ្ចុះតម្លៃពី ១៩៩ដុល្លារ មកនៅត្រឹម ១៧៩,៩៩ដុល្លារ សម្រាប់ក្រុម
ហ៊ុនសេវាប្រព័ន្ធទូរស័ព្ទ Sprint, Verizon និង AT&T ដោយមានភ្ជាប់លក្ខខណ្ឌប្រើប្រាស់ប្រព័ន្ធ
ទូរស័ព្ទ ២ឆ្នាំ និងផ្ដល់ជូន gift card តម្លៃ ៣០ដុល្លារ។ ចំណែក Apple TV ត្រូវបានលក់ក្នុងតម្លៃ
៨៩,៩៩ដុល្លារ ប៉ុន្ដែ មិនមានអំណោយ gift card ។

សូមបញ្ជាក់ថា Black Friday គឺជាថ្ងៃបុណ្យទិញដូរធំ នៅអាមេរិក ដែលត្រូវបានធ្វើឡើងរៀងរាល់
ឆ្នាំ នៅថ្ងៃទី សុក្រចុងក្រោយបង្អស់របស់ខែវិច្ឆិកា។ នេះគឺជាឱកាសល្អបំផុតសម្រាប់សាធារណជន ដែលមានបំណងទិញផលិតផលដែលខ្លួនត្រូវការ នៅមុនថ្ងៃបុណ្យណូអែល និងឆ្នាំថ្មី៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ macrumors


Tags: Black Friday iPhone 6 gift card Apple