CamNews

តារា 

Man City ស្នើសុំហត្ថលេខា Ronaldo ជាមួយប្រាក់បៀវត្ស 20 លានអឺរ៉ូ

ម្ចាស់ជើងឯក Premier League បានដាក់សំណើទិញ Ronaldo ជាមួយចំនួនទឹកប្រាក់ 200
លានអឺរ៉ូពី Real កាលពីវិស្សមកាលមុន តែត្រូវបានបដិសេធ។ ប៉ុន្តែ Man City មិនបានអស់
សង្ឃឹមហើយនឹងធ្វើការដាក់សំណើថ្មីដល់ Real ក្នុងការយកហត្ថលេខារបស់ Ronaldo នៅ
ពេលការទិញលក់កីឡាករបើកទ្វារ នៅខែ1/2013។

តាម AS, ជាមួយនឹងទឹកប្រាក់ទិញកីឡាករដ៏ច្រើនសម្បើម Man City ថែមទាំងដាក់សំណើដល់
សាមីខ្លួន Ronaldo នូវប្រាក់បៀវត្ស 20លានអឺរ៉ូ/ឆ្នាំ ស្មើនឹងចំនួនប្រាក់បៀវត្សខ្ពស់បំផុតលើពិភព
លោកនៃកីឡាករបាល់ទាត់ ដែលតារាបាល់ទាត់សញ្ជាតិ Cameroon, Samuel Eto'o កំពុងទទួលនៅ
ក្លឹបរុស្ស៊ី Anzhi។

Ronaldo ត្រូវបាន Man City ស្នើសុំហត្ថលេខា ជាមួយប្រាក់បៀវត្ស 20លានអឺរ៉ូ

បច្ចុប្បន្ន Ronaldo កំពុងឈរលំដាប់លេខរៀងទី10 កីឡាករបាល់ទាត់ដែលមានប្រាក់បៀវត្សខ្ពស់
បំផុតលើលោក។ លទ្ធផលនេះ Ronaldo ស្ថិតនៅក្រោមកីឡារបាល់ទាត់ដទៃផ្សេងទៀតដល់ទៅ
9 រូបដែលក្នុងនោះមានទាំងកីឡាករមិនសូវល្បីឈ្មោះសញ្ជាតិអាហ្សង់ទីន ដែលកំពុងលេងនៅចិន
គឺកីឡាករ Dario Conca។

Real Madrid ប៉ះប្រកួតជា Man City នៅ Champions League រដូវកាលនេះ ក្នុងការប្រកួត Play-On
នៅពហុកីឡាដ្ឋាន Bernabeu ថ្ងៃទី18/9 និង Play-Off នៅ Etihad ថ្ងៃទី21/11៕

 

ដោយ៖ សិលា
ប្រភព៖ VE


Tags: Man City suggested Ronaldo paid 20 million euros football star sports