(ក្រុងឡុងដ៍)៖ ក្រុមមេឃខៀវ Manchester City បានលើពានលំដាប់ទី៣អង់គ្លេស Capital One Cup (League Cup) ដោយយកឈ្នះគូប្រជែង ៣-១ ដោយបាល់ប៉េណាល់ទី បន្ទាប់ពីប្រកួតពេញម៉ោងមានលទ្ធផលស្មើ ១-១ នៅ កីឡដ្ឋាន Wembley យប់មិញនេះវគ្គផ្តាច់ព្រ័ត្រ ។
កីឡាករ Fernandinho ជាអ្នកស៊ុតគ្រាប់នាំមុខឲ្យ Manchester City នាំមុខ Liverpool នៅនាទីទី៤៩ ជាមួយនឹងវគ្គទី១ មានលទ្ធផលស្មើ ០-០ ក្នុងរយៈពេល៤៥នាទី តែត្រូវបានកីឡាករប្រេស៊ីល Philipe Coutinho ជួយក្រុមហង្សក្រហមតាមបានស្មើវិញនៅនាទីទី៨៣ ដើម្បីឲ្យមានការបន្ថែមម៉ោង ១៥នាទីពីរដងនៅតែស្មើ និងសម្រេចទាត់ ប៉េណាល់ទី១ក្រុម៥គ្រាប់តែម្តងដោយ Man City ធ្វើបានសម្រេច៣គ្រាប់ ខណៈដែល Liverpool ធ្វើបានសម្រេចតែ ១គ្រាប់ប៉ុណ្ណោះ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី