(ក្រុងឡុងដ៍)៖ ក្រុមអ្នកមានមេឃខៀវ Manchester City លេងបានត្រឹមស្មើទល់នឹងម្ចាស់ផ្ទះសារិកាព្រៃ Newcastle United ១-១ នៃ Premier League ជើងទី២យប់នេះ ។
កីឡាករខ្សែប្រយុទ្ធជួរមុខ Sergio Aguero ជាអ្នកស៊ុតគ្រាប់នាំមុខ ១គ្រាប់មុននៅនាទីទី១៤ មុនពេលដែល Anita ជួយឲ្យម្ចាស់ផ្ទះតាមបានស្មើវិញនៅនាទីទី៣១ រហូតដល់បញ្ចប់នៃការប្រកួតពេញម៉ោង Newcastle ១ និង Man City ១ ក្នុងជើងទី២នេះ គ្រាដែលជើងទី១នៅកីឡដ្ឋាន Eithad វិញនោះ Man City បំបាក់សារិកាព្រៃរហូតដល់ទៅ ៦-១ ៕