ប្រទេស Ethiopia ដែលស្ថិតក្នុងទ្វីបអាហ្វ្រិក ទើបចេញបញ្ជា ហាមមិនអោយប្រជាជនប្រើប្រាស់
សេវាកម្មនានា ដែលគេហៅថា VoIP ដោយសារការពារ ការសម្ងាត់ ប្រសិនអ្នកណាមួយ បំពាន
លើបទបញ្ជានេះនឹងអាចត្រូវជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ។
ច្បាប់ថ្មីមួយត្រូវបានអនុម័តក្នុងប្រទេស Ethiopia ដែលច្បាប់នេះ អនុញ្ញាតអោយរដ្ឋាភិបាលដាក់
ទោសអ្នកបំពាន់ អោយជាប់ពន្ធនាគារ ១៥ឆ្នាំ សម្រាប់អ្នកណាដែលហ៊ាន ហៅទូរស័ព្ទដោយប្រើ
អ៊ីនធើរណែត។
ច្បាប់នេះបានកំណត់ថា អ្នកណាដែលប្រើប្រាស់សេវាកម្ម VoIP (Voice-over-Internet-Protocol)
មានសម្លេង ឬ វេដីអូ ដូចជា Skype និង Google Voice ជាដើម គឺសុទ្ធតែបំពានច្បាប់។ ស្ថាប័នមាន
សមត្ថកិច្ចនៅ Ethiopia បានបង្កើតប្រព័ន្ធចម្រាញ់មួយដើម្បីរកអោយឃើញ និងទប់ស្កាត់ការប្រើ
ប្រាស់អ៊ីនធើរណែតរបស់ប្រទេសនេះ តាំងតែពីខែឧសភា។
មន្ដ្រីរបស់រដ្ឋាភិបាលនៃប្រទេស Ethiopia បានអះអាងថា "បទបញ្ជានេះ គឺពិតជាមានសារសំខាន់ ដោយសារតែពាក់ពាន់នឹងបញ្ហាសម្ងាត់របស់ជាតិ" នេះបើតាមការអោយដឹងរបស់អ្នកយកព័ត៌មាន
នៃអង្គការ Without Border។ នៅក្នុងច្បាប់នេះ ក៏បានចែងដែរថា ការប្រើបា្រស់ VoIP នឹងត្រូវពិន័យ
អោយជាប់ពន្ធនាគារ ពី ៣ ទៅ ៨ឆ្នាំ ប៉ុន្ដែប្រសិន ប្រជាជន Ethiopia ហៅទូរស័ព្ទតាមអ៊ីនធើរណែត នឹងត្រូវជាប់ពន្ធនាគារដល់ទៅ ១៥ឆ្នាំ។
ការហាម មិនអោយប្រើប្រាស់អ៊ីនធើរណែត បានក្លាយជាប្រការសាមញ្ញមួយទៅហើយ ក្នុងប្រទស
អាហ្វ្រិកមួយនេះ។ កាលពីខែធ្នូ ឆ្នាំ ២០០៦ ប្រទេស Ethiopia នេះ ក៏ធ្លាប់បានប្រកាសអោយហាង café Internet នានារក្សាទុកអត្តសញ្ញាណរបស់អ្នកដែលបានចូលហាង ដើម្បីងាយស្រួលក្នុងការ
គ្រប់គ្រង។ រហូតមកដល់ខែមិថុនា ឆ្នាំ ២០០៩ នៅក្នុងប្រទេស Ethiopia មានអ្នកប្រើប្រាស់អ៊ីនធើរ
ណែត ប្រមាណជា ៣៦០,០០០នាក់ តែប៉ុណ្ណោះ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing