CamNews

ព័ត៌មានបច្ចេកវិទ្យា 

ក្រុមហ៊ុនក្ស័យធន់ចិន ប្ដឹង iPhone 6 របស់ Apple ពីបទរំលោភកម្មសិទ្ធិបញ្ហា

ក្រុមហ៊ុនមួយដែលបានក្ស័យធន់ បែរជាហ៊ានចេញមុខមកប្ដឺង មហាយក្ស Apple បញ្ហានេះ មាន
តែនៅប្រទេសចិនប៉ុណ្ណោះ។

ក្រុមហ៊ុនផលិតទូរស័ព្ទ Shenzhen Baili របស់ចិន បានប្ដឹងក្រុមហ៊ុន Apple ព្រោះយល់ថា រចនា
រូបរាងរបស់ iPhone 6 និង 6 Plus បានរំលោភលើកម្មសិទ្ធិបញ្ហាដែល Shenzhen Baili បានចុះ
ឈ្មោះកាលពីមុន។ ស្មាតហ្វូនដែល Shenzhen Baili យល់ថា ត្រូវបានរំលោភកម្មសិទ្ធិ បញ្ញា
នោះ មានឈ្មោះថា 100C។

iPhone 6 និងស្មាតហ្វូនដែលគេយល់ថាត្រូវបានរំលោភលើកម្មសិទ្ធិបញ្ហា

ដំបូងឡើយគេស្មានថា ការប្ដឹងផ្ដល់គឺដូចទៅនឹងករណីដទៃដែល Apple ធ្លាប់បានប្រឈមមុខ
ប៉ុន្តែ តាមពិតវាធ្ងន់ធ្ងរជាងនេះ ព្រោះថា បើសិន Apple ចាញ់ក្ដី នោះ iPhone 6 នឹងត្រូវបាន
ហាមដាក់លក់នៅក្រុងប៉េកាំង។

យ៉ាងនេះក្ដី The Wall Street Journal បានរកឃើញថា ក្រុមហ៊ុនទូរស័ព្ទ Shenzhen Baili នេះ
ហាក់ដូចមិនមានវត្តមានក្នុងទីផ្សារនោះទេ។ សូម្បីតែក្រុមហ៊ុនមេរបស់ Shenzhen Baili  គឺ
Digione ក៏បានបាត់ខ្លួន តាំងពីមួយឆ្នាំមុន។

ទំព័រ​ The Wall Street Journal បានឱ្យដឹងថា ក្រុមហ៊ុនខាងលើ បានក្ស័យធន់ បន្ទាប់ពីបរាជ័យ
ជាច្រើនលើក្នុងការរកស៊ី។

The Wall Street Journal បន្តថា “គេហទំព័ររបស់ពួកគេ ត្រូវបានបិទ។ យើងខ្ញុំបានទៅរកទីតាំង ការិយាល័យដែលក្រុមហ៊ុនបានចុះឈ្មោះចំនួន ៣កន្លែង ប៉ុន្តែទាំងនោះ​ សុទ្ធតែត្រូវបានបិទ
ទ្វារ។ Shenzhen Baili  និងក្រុមហ៊ុនមេ Digione គឺជាផ្នែកមួយនៃការផ្ទុះឡើងតាមគ្នា ក្រោយ
មកក៏បានបាត់ខ្លួនពីទីផ្សារស្មាតហ្វូនចិន”។

មេធាវី Andy Yang ឱ្យដឹងថា ក្រុមហ៊ុន Digione នៅតែដំណើរការ ក្នុងលក្ខណៈតិចតួចបំផុត។
មានន័យថា វានៅតែមានវត្តមាន ហើយរឿងក្ដី iPhone 6 រំលោភលើកម្មសិទ្ធិបញ្ហា នឹងនៅតែ
ត្រូវបានគេធ្វើឡើង។

គួររំលឹកថា ក្រុមហ៊ុនចិនខាងលើនេះ បានប្ដឹង Apple កាលពីឆ្នាំ ២០១៤ ខណៈដែល  iPhone
6 ទើបនឹងបង្ហាញខ្លួន។ ប៉ុន្តែ មកដល់ពេលនេះ ទើបតុលាការក្រុងប៉េកាំង ចាប់ផ្ដើមស៊ើបអង្កេត។

អតីតបុគ្គលិកម្នាក់របស់ Digione បានឱ្យដឹងថា ៖ “តាមពិត ករណីប្ដឹងនេះ គ្រាន់តែជាល្បិចកល​
ដើម្បីឃោសនាតែប៉ុណ្ណោះ”។

ក្រុមហ៊ុន Apple បានឱ្យដឹងថា ពួកគេនៅតែដាក់លក់ iPhone 6 និង 6 Plus នៅក្រុងប៉េកាំង ដោយយោងទៅលើដិកាអនុញ្ញាតិពីតុលាការមួយដែលគ្រប់គ្រងបណ្ណកម្មសិទ្ធិបញ្ហានៅក្រុង
ប៉េកាំង។

ប្រែសម្រួល ៖​ បុត្រា