ក្រោមការវាយតំលៃរបស់ Geekbench បានឲ្យឃើញថា ពិន្ទុទិន្នផល Galaxy S4 ខ្ពស់ជាងដល់
ទៅទ្វេដងបើប្រៀបជាមួយ iPhone 5 និង BlackBerry Z10 ក៏ដូចជា Galaxy S III កាលពីឆ្នាំមុន
និងឈ្នះដាច់ច្រើនលើគូប្រជែងជាច្រើនទៀត ដែលប្រើ Android ដូចគ្នា។
លទ្ធផលពិសោធទិន្នផលពីឧបករណ៏ Geekbench របស់ Primatelabs បានឲ្យឃើញថា ស្មាតហ្វូន
Galaxy ថ្មីដែលទើបតែបង្ហាញខ្លួន S 4 កំពុងក្លាយជាស្មាតហ្វូនដែលមានពិន្ទុវាយតំលៃទិន្នផលល្អ
បំផុតក្នុងពេលបច្ចុប្បន្ននេះ។ ម៉ូដែលនេះ បាននាំមុខគេ និងឈ្នះដាច់បណ្តាស្មាតហ្វូនស៊េរីខ្ពស់ៗ
ទាំងអស់ ដែលប្រើប្រព័ន្ធប្រតិបត្តិការផ្សេងគ្នា និងកំពុងមានវត្តមាននៅលើទីផ្សារសព្វថ្ងៃនេះ។
Version Galaxy S 4 ដែលត្រូវបាន Primatelabs ធ្វើពិសោធទិន្នផល គឺប្រើប្រាស់ chip quad core
Qualcomm Snapdragon 600 ល្បឿន 1,9 GHz គឺមិនមែន Version ដែល chip 8-core Exynos Octa
ល្បឿន 1.6 GHz ទេ។
សូមទស្សនារូបភាព ដែលបង្ហាញពីលទ្ធផលនៃការវាស់ស្ទង់ទិន្នផលរបស់ Galaxy S 4 ប្រៀបជា-
មួយ បណ្តាស្មាតហ្វូនស៊េរីខ្ពស់ៗមកពីក្រុមហ៊ុនដទៃ ខាងក្រោមនេះ ទាំងអស់គ្នា ៖
Galaxy S4 គឺជាស្មាតហ្វូនស៊េរីថ្មីបំផុតរបស់ Samsung ដែលទទួលបាននូវការចាប់អារម្មណ៍ច្រើន
ពេលធ្វើការបង្ហាញខ្លួន កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ៕
ដោយ៖ សិលា
ប្រភព៖ VE