មុនពេលត្រូវបានធ្វើការចែកចាយនៅលើទីផ្សារ Galaxy S4 បានឆ្លងកាត់នូវការពិសោធន៍ដ៏ហ្មត់
ចត់មួយ ជាច្រើនបែបដូចជា សមត្ថភាពនៃការមិនហុយចូលពីធូលី ការជ្រាបចូលនៃទឹក ការប៉ះ
ទង្គិច ដាប់ដំ ផ្សេងៗ ។ល។ នេះគឺជាដំណាក់កាលដ៏សំខាន់ ដែលស្មាតហ្វូនជាច្រើន ត្រូវឆ្លងកាត់
ប៉ុន្តែកម្របានឃើញ បណ្តាក្រុមហ៊ុនទាំងនោះ ចែករំលែក ជាសាធារណៈណាស់។
នៅក្នុង Clip ខាងក្រោម បានរៀបរាប់ឲ្យដឹង ទូរស័ព្ទរបស់ Samsung ត្រូវបានប្រើញញួរ ដំ ប្រើជើង
ជាន់ពីលើ ឬសង្កត់ដោយកំលាំងខ្លាំង ទម្លាក់ចុះពីកំរិតកំពស់ផ្សេងៗគ្នា ក្នុងនោះ ក៏មានការធ្លាក់ចុះ
ពីកាំជណ្តើរ ទៀតផង។ ក្រៅពីនេះ សមត្ថភាព ទ្រាំទ្រជាមួយកម្ដៅ និង ទឹក ក៏មិនបានរំលង ក្នុង
ដំណាក់ពិសោធ ទៅលើ Galaxy S4 ដែរ។
ចង់ដឹងថា Galaxy S4 អាចទ្រាំទ្របានកំរិតណា ក្នុងដំណាក់កាលពិសោធ នីមួយៗនោះ? ដូច្នេះ សូម
ទស្សនាវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា ៖
ដោយ៖ សិលា
ប្រភព៖ VE