CamNews

ទូរស័ព្ទ 

Galaxy Note Edge ស្មាតហ្វូនអេក្រង់កោង រូបរាងថ្មីយ៉ាងស្អាតរបស់ Samsung

Samsung Galaxy Note Edge, គឺជាឈ្មោះស្មាតហ្វូនដែលបាននិយាយឡើង សម្រាប់រឿងទាំងអស់ គឺជាឈ្មោះដែលនិយាយឡើងឲ្យយើងដឹងថា នេះគឺជាស្មាតហ្វូនមួយដែលមានអេក្រង់កោង។ អេក្រង់វា ពិតជាកោងមែន ប៉ុន្តែមិនកោង អេក្រង់ទាំងអស់ដូចនឹង Galaxy Round ឬ G Flex នោះទេ គឺវាកោងតែនៅផ្នែកគែមនៃស្មាតហ្វូនតែប៉ុណ្ណោះ។

អេក្រង់កោងនៅផ្នែកគែមនៃស្មាតហ្វូននេះ ត្រូវបាន Samsung ប្រើប្រាស់វា បង្កើតជាការបង្ហាញឲ្យ ដឹងនូវបណ្តា Features មួយចំនួន ដែលមិនមានទូរស័ព្ទណាអាចធ្វើបានឡើយ។ ជាក់ស្តែងដូចជា បង្ហាញនូវព័ត៌មានផ្សេងៗ បង្ហាញនូវខ្លឹមសារនៃសារភ្លាមៗ នៅលើអេក្រង់ត្រង់ផ្នែកកោងនេះ​ ក្នុង ពេលដែលសំបក Cover បានបិទ ឬជាសាមញ្ញ គឺដាក់ចេញនូវតារាងឈ្មោះបណ្តា Application ដែលអ្នកចូលចិត្ត ប្រើប្រាស់ច្រើនជាងគេ។

ក្រៅពីអេក្រង់កោង Note Edge គឺជាម៉ូដែលមួយផ្សេងទៀតរបស់ Note 4 ដែលមាននូវបណ្តា Feature ល្អៗលេចធ្លោ រួមជាមួយនឹងប៊ិច S Pen ប្រចាំត្រកូលផងដែរ។ Note Edge ត្រូវបានបំពាក់ នូវលក្ខណៈសម្បត្តិខ្លាំង ជាពិសេសគឺអេក្រង់ទំហំ 5.6" Super AMOLED ជាមួយនឹងកំរិតរីសូលុយ ហ្សិន 2560 x 1440 + 160 (ផ្នែកនៃអេក្រង់កោង)។

លក្ខណៈសម្បត្តិមូលដ្ឋានរបស់ Samsung Galaxy Note Edge:

  • ប្រព័ន្ធប្រតិបត្តិការ: Android 4.4 Kitkat
  • CPU: 2.7 GHz Quad-Core Processor
  • Ram: 3GB
  • អង្គចងចាំ: 32GB / 64GB អាចបន្ថែមអង្គចងចាំខាងក្រៅបានទៀត
  • អេក្រង់: 5.6" Quad HD+ Super AMOLED (2560 x 1440 + 160)
  • Camera ក្រោយ: 16 Mega pixel Auto Focus ជាមួយនឹង Smart OIS
  • Camera មុខ: 3.7 Mega pixel, f1.9
  • បណ្តា Features ជាមួយ S Pen: Air Command, Action Memo, Screen Write, Image Clip, Smart Select, S Note, Snap Note, Direct Pen Input
  • បណ្តា Features ជាមួយអេក្រង់កោង: Revolving Interaction, Immersive apps (Camera, Video, S Note), Ticker board, Express me, Quick Tools, Night Clock...
  • តំណភ្ជាប់: WiFi 802.11 a/b/g/n/ac (HT80) MIMO PCIe, infrared
  • វិមាត្រ: 151.3 x 82.4 x 8.3mm, 174g
  • ថ្ម: Li-ion 3,000 mAh, Fast Charging (Adaptive Fast Charging & QC2.0)

 

- អានព័ត៌មានលម្អិត ស្តីអំពី Samsung Galaxy Note 4 ៖ Samsung Galaxy Note 4 បង្ហាញខ្លួនជាផ្លូវការ "ខ្លាំង, ការរចនាម៉ូត វត្ថុធាតុផ្សំដូច Galaxy Alpha"

 

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte


Tags: galaxy note 4 galaxy note edge Smartphone Samsung Hightech