CamNews

ព័ត៌មានអន្តរជាតិ 

សេតវិមាន ៖ IS ជាក្រុមសកម្មប្រយុទ្ធ មានការគំរាម គំហែង គ្រោះថ្នាក់បំផុត សម្រាប់ទឹកដី សហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិ ៖ រដ្ឋា  ភិ បាល ក្រុង វ៉ាស៊ិនតោន បានចេញ  សេចក្តី ប្រកាស ព្រមានអោយដឹងថា ក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាមជ្រុលនិយម IS គឺជាក្រុម សកម្ម ប្រយុទ្ធ ដែលមានការគំរាមគំហែងគ្រោះ ថ្នាក់បំផុត ចំពោះសហរដ្ឋអាមេរិក ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយ នេះបើតាមការអោយដឹងពីគេហ ទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី ។

លោក Chuck Hagel រដ្ឋលេខាធិការ ក្រសួងការពារជាតិ សហរដ្ឋអាមេរិកបានគូសបញ្ជាក់អោយដឹងថា ប្រតិបត្តិការវាយប្រហារ​ តាមអាកាស របស់សហរដ្ឋអាមេរិកគឺជាបទអន្តរាគមន៍ដែលជួយដល់ប្រទេស អ៊ីរ៉ាក់ ក្នុងការបំបែកកងកម្លាំង ក្រុមសកម្មប្រយុទ្ធខាងលើ តែ ​​ ផ្ទុយទៅវិញ ក្រុមសកម្មប្រយុទ្ធមួយនេះ អាចនឹងមានការប្រមូលផ្តុំគ្នាឡើងវិញ នេះបើតាមការរំពឹងទុក ។

មេបញ្ជាការកំពូលសហរដ្ឋអាមេរិក លោក Martin Dempsey   សរ បញ្ជាក់ អោយដឹងថា ការវាយកំទេច ក្រុមសកម្មប្រយុទ្ធមួយនេះ អាចធ្វើទៅបាន និងជោគជ័យ ល្គិកណា វាយប្រហារកំទេចបំបែកមូលដ្ឋាន ទ័ពរបស់ពួកគេ នៅក្នុងប្រទេស ស៊ីរី ជាមុនសិន ។

គួរបញ្ជាក់ថា សេចក្តីប្រកាស ព្រមានខាងលើ អាចធ្វើទៅបាន   ក្រោយ ពីក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាម ជ្រុលនិយម IS បានបង្ហោះនូវ  វីដេអូ  តាម រយៈប្រព័ន្ធអនឡាញ សរបញ្ជាក់អោយឃើញ ពីការសម្លាប់ ដោយកាត់ក្បាល អ្នកកាសែត អាមេរិកមួយរូប លោក James Foley ។  សហរដ្ឋអាមេរិក បានចាប់ផ្តើម ការស៊ើបអង្កេត ព្រហ្មទណ្ឌ ជាផ្លូវការ  ទាក់ទិន    នឹង  ការសម្លាប់អ្នកកា សែតរូបនេះ ខណៈ អគ្គមេធាវី ជាន់ ខ្ពស់ បានធ្វើការព្រមានដល់ប្រទេស អោយដឹងថា នេះគឺជាការចង ចាំរយៈពេលយូរ  ។ ទន្ទឹមនឹង គ្នានេះ នៅឯ សន្និសិទ   ​កាសែត  លោក Chuck Hagel រដ្ឋ    លេខាធិការ ក្រ សួងការពារជាតិ សហរដ្ឋ អាមេរិក បានលើកឡើង អោយដឹងថា​ IS គឺ  ជាក្រុម គំរាមគំហែង ច្បាស់ណាស់ ហើយក្រុមនេះ លើស ពី ក្រុមភារវករ ទៅទៀត ។

ប៊ីប៊ីស៊ី បានគូសបញ្ជាក់  ដោយ បានចេញផ្សាយ នៅលើ ទំព័រ  មុខរបស់ខ្លួន អោយដឹងថា មុននឹងមាន ករណីកាត់ក្បាល  សម្លាប់អ្នកកាសែត  អាមេរិក ម្នាក់មាន ឈ្មោះ  ថា  លោក James Foley ក្រុមឧទ្ទាម Jihadists បានមានតម្រូវការ ដោយទាមទារប្រាក់ប្រមាណ   ជាង  ១៣២  លានដុល្លារ សហរដ្ឋអាមេរិក ជាថ្នូរសម្រាប់  ការដោះលែង  ចំណាប់ខ្មាំងជាអ្នកកាសែតរូប នេះ ៕

- អាន ៖ មុនសម្លាប់ កាត់ក្បាល អ្នកកាសែត ដើម្បីជាការសងសឹក ក្រុមឧទ្ទាម ទារ ១៣២ លានដុល្លារ ជាថ្នូរនឹង ការដោះលែង

- អាន ៖ មុនកាត់ក្បាល សម្លាប់អ្នកកាសែត អាមេរិក US ក៏មាន បេសកម្មយោធា សម្ងាត់ តែបរាជ័យ

- អាន ៖ កាត់ក្បាល សម្លាប់អ្នកកាសែតម្នាក់ ដោយមានថតជាវីដេអូ ជាការសងសឹក ការប្រហារ​ តាមអាកាស របស់សហរដ្ឋអាមេរិក

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news Israel Gaza Hamas