CamNews

ទូរស័ព្ទ 

នេះគឺជាម៉ូដែល Galaxy S8 ដែលមនុស្សជាច្រើនចង់បាន?

កំពូលស្មាតហ្វូន Galaxy S8 កំពុងតែ “ធ្វើដំណើរ” ជិតមកដល់ហើយ ប៉ុន្តែ មកដល់បច្ចុប្បន្ន រូប
ភាពពិតស្ដីអំពីស្មាតហ្វូននេះ នៅមិនទាន់ត្រូវបានបង្ហើបឱ្យឃើញនៅឡើយ ហើយក្នុងពេលរង់ចាំ
យើងខ្ញុំសូមអញ្ជើញមិត្តអ្នកអាន មកទស្សនារូបភាពប្រឌិតមួយចំនួនស្ដីអំពី Galaxy S8។

អ្នកជំនាញខាងច្នៃរូបភាព Dat Nobita បាននាំមកនូវ concept Galaxy S8។ យោងតាមព័ត៌មាន
ចចាមអារ៉ាមកន្លងមក អ្នកជំនាញរូបនេះ ច្នៃចេញនូវរូបភាព Galaxy S8 ជាមួយនឹងរូបរាងអេក្រង់
កោងទាំងពីរសងខាង។ Galaxy S8 នេះ មានអេក្រង់កោងស៊ីដាច់គែមទាំងពីរសងខាងស្ទើរតែ
អស់។

គែមខាងក្រោមរបស់ស្មាតហ្វូននេះ មានបំពាក់ប្រព័ន្ធបន្លឺសម្លេង រួមនឹងរន្ធភ្ជាប់ USB Type-C
ខណៈដែលគែមខាងលើត្រូវបានបំពាក់រន្ធអ៊ីនហ្វ្រារ៉េដដើម្បីបញ្ជាទៅលើបណ្ដាឧបករណ៍អេឡិច
ត្រូនិច ដូចជាទូរទស្សន៍ ម៉ាស៊ីនបញ្ចាំងស្លាយ។ល។ រន្ធដោតកាស 3.5 mm និងប៊ូតុង Home រួម
នឹងប៊ូតុងរឹងផ្សេងទៀតក៏ត្រូវបានបំបាត់។

ម្ចាស់រូបភាព Galaxy S8 នេះ បានឱ្យដឹងថា Galaxy S8 ត្រូវបានរចនាឡើងដោយមានសម្បកធ្វើ
អំពី សេរ៉ាមិច។ ផ្នែកខាងក្រោយគឺជាកាមេរ៉ាភ្លោះ 16 MP ត្រូវបានតម្រៀបបណ្ដោយទូរស័ព្ទ ។

អំពីគ្រឿងម៉ាស៊ីន concept Galaxy S8 នេះ មានអេក្រង់ 5.7 inch រីសូលូសឹន 4K ហើយខាងក្នុងគឺ
ឈីប Snapdragon 835, RAM 8 GB រួមនឹងអង្គចងចាំក្នុង 128 GB។ ក្រៅពីនេះ ស្មាតហ្វូននេះក៏
មានបំពាក់កាមេរ៉ាមុខ MP ដែលមានភ្ជាប់មកជាមួយនូវម៉ាស៊ីនស្កេនប្រស្រីភ្នែកផងដែរ។ មិត្តអ្នក
អានទាំងឡាយ យល់បែបណាចំពោះ concept Galaxy S8 នេះ?

ប្រែសម្រួល ៖ តារា
ប្រភព ៖ TGDD


Tags: Galaxy S8 ស្មាតហ្វូន រូបភាប​ច្នៃ