យោងតាមប្រភពព័ត៌មាន Bloomberg ដែលទើបតែធ្វើការចុះផ្សាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថាប្រព័ន្ធទូរស័ព្ទចល័ត AT&T នៅសហរដ្ឋអាមេរិច កំពុងតែរំលឹកគិតដល់ កាឈប់លក់ទាំងស្រុងតែម្តង នូវស្មាតហ្វូន Galaxy Note 7 បន្ទាប់ពីមាន Note 7 មួយគ្រឿង ដែលបានប្តូរថ្មីទៅហើយ នៅតែផ្ទុះឆេះក្នុងដំណើរហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ Southwest Airline។
បច្ចុប្បន្ន AT&T ក៏បានចាប់ផ្តើមឲ្យអ្នកប្រើប្រាស់ធ្វើការផ្លាស់ប្តូរ Note 7 ទៅបណ្តាស្មាតហ្វូនស៊េរីផ្សេងទៀត បើសិនជាពួកគេចង់ ប៉ុន្តែក្រុមហ៊ុននៅមិនទាន់និយាយអ្វីជាផ្លូវការ ពាក់ព័ន្ធបញ្ហាឈប់លក់ Note 7 នោះទេ។ ច្បាស់ណាស់ដែលថា ករណីផ្ទុះឆេះដែលបានកើតឡើងកាលពីដើមសប្តាហ៍នេះ បានធ្វើឲ្យបណ្តាដៃគូរសហការរបស់ Samsung មានការព្រួយបារម្ភ។ ពួកគេបានប្រឈមមុខនឹងការប្រមូលចូលវិញលើកទីមួយម្តងហើយ ហើយវាពិបាកនឹងទទួលយកបានណាស់ បើសិនជាមានការប្រមូលចូលជាលើកទីពីរទៀត។ បើសិនជាប្រព័ន្ធទូរស័ព្ទចល័ត AT&T ពិតជាដាក់ចេញនូវសេចក្តីសម្រេចខាងលើ (ឈប់លក់ Note 7 ទាំងស្រុង) មែននោះ វាអាចនឹងជះឥទ្ធិពល ធ្វើឲ្យបណ្តាប្រព័ន្ធទូរស័ព្ទផ្សេងៗទៀត ធ្វើតាម ហើយពេលនោះ Samsung មិនមានវិធីណាផ្សេង ក្រៅតែពីឈប់លក់ Note 7 នៅសហរដ្ឋអាមេរិចឡើយ។ សេចក្តីសម្រេចចុងក្រោយ នឹងត្រូវបាន AT&T ប្រកាសឲ្យដឹងឆាប់ៗ ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា ការត្រួតពិនិត្យករណី Note 7 នៅតែផ្ទុះឆេះ បន្ទាប់ពីបានផ្លាស់ប្តូរស្មាតហ្វូនថ្មីរួចហើយក៏ដោយនោះ នៅតែកំពុងដំណើរការត្រួតពិនិត្យ និងមិនទាន់ចេញនូវសេចក្តីសម្រេចចុងក្រោយនៅឡើយ ថាតើវាជាកំហុសស្មាតហ្វូនរបស់ Samsung ឬក៏មិនមែននោះទេ?
- Galaxy S8 អាចនឹងមានកាមេរ៉ាភ្លោះ Sensor ស្គែនក្រយៅ និងប៊ូតុង Home ប្តូរបំពាក់លើអេក្រង់ តែម្តង
ប្រែសម្រួល៖ មង្គល
ប្រភព៖ Bloomberg, Tinhte