CamNews

ព័ត៌មានបច្ចេកវិទ្យា 

ដូចម្ដេច ដែលហៅថា Wi-Fi?

WiFi គឺជាបច្ចេកវិទ្យា ដែលប្រើរលកវិទ្យុដើម្បីផ្តល់នូវការតភ្ជាប់បណ្តាញ។ ការតភ្ជាប់ប្រព័ន្ធ WiFi ត្រូវបានបង្កើតឡើងដោយប្រើអាដាប់ធ័រឥតខ្សែ ដើម្បីបង្កើត Hotspots  ជាទីតាំង ដែលស្ថិតនៅក្នុងតំបន់ជុំវិញរ៉ោតទ័រឥតខ្សែ ដែលត្រូវបានភ្ជាប់ ទៅនឹងបណ្តាញ និងអនុញ្ញាតឱ្យ Users អាចចូលដំណើរការសេវាអ៊ីនធឺណិតបាន។ នៅពេលធ្វើការតំឡើង  ប្រព័ន្ធ WiFi ផ្តល់នូវការតភ្ជាប់ឥតខ្សែ ទៅកាន់ឧបករណ៍របស់អ្នក ដោយការបញ្ចេញប្រេកង់ពី 2.4GHz ទៅ 5GHz ដោយផ្អែកលើកម្រិតទិន្នន័យ នៅលើបណ្តាញ។

អត្ថបទនេះ នឹងណែនាំអ្នក ពីមូលដ្ឋាននៃប្រព័ន្ធ WiFi ដូច្នេះអ្នក នឹងកាន់តែយល់បានប្រសើរជាងមុន អំពីបាតុភូតទូទាំងពិភពលោក ដែលផ្តល់ឱ្យអ្នកនូវការចូលដំណើរការអ៊ិនធឺណិត។

តើ WiFi តំណាងឱ្យពាក្យអ្វី?
អ្នកអាចនឹងមានការភ្ញាក់ផ្អើល ​នៅពេលដែលដឹងថា មនុស្សជាច្រើន ពុំបានដឹងច្បាស់ថា តើពាក្យ WiFi នេះគឺជាពាក្យអក្សរកាត់នោះ។ បើទោះបីជាមនុស្សទាំងនោះ ដឹងថា វាជាអក្សរកាត់ ក៏ពួកគេពុំដឹងថា ពាក្យ Wi-Fi នេះតំណាងឱ្យពាក្យអ្វីដែរ។  ត្រង់ចំណុចនេះ មានទ្រឹស្តីមួយចំនួនលើកឡើងថា តើពាក្យ Wi-Fi នេះមានន័យយ៉ាងណា ប៉ុន្តែមនុស្សភាគច្រើនទទួលយកនិយមន័យពាក្យនេះ ដែលផ្ដល់ដោយសហគមន៍បច្ចេកវិទ្យាថា  Wi-Fi នេះ ជាពាក្យកាត់នៃ ពាក្យ Wireless Fidelity

ការណែនាំពីប្រព័ន្ធ WiFi

បច្ចេកវិទ្យាឥតខ្សែ  មានការរីកចម្រើនយ៉ាងទូលំទូលាយគួរឱ្យកត់សម្គាល់ នៅទសវត្សរិ៍ចុងក្រោយនេះ ហើយអ្នកអាចត្រូវបានភ្ជាប់ នឹងប្រព័ន្ធទំនើបនេះស្ទើរតែគ្រប់ទីកន្លែងទាំងអស់ មិនថា នៅផ្ទះ កន្លែងធ្វើការ នៅក្នុងបណ្ណាល័យសាលារៀន ព្រលានយន្តហោះ សណ្ឋាគារ និងសូម្បីតែ នៅក្នុងភោជនីយដ្ឋានមួយចំនួន។

បណ្តាញឥតខ្សែត្រូវបានគេស្គាល់ថា ជាប្រព័ន្ធ WiFi ឬបណ្តាញ 802.11  ខណៈដែលវា បានគ្របដណ្តប់បច្ចេកវិទ្យា IEEE 802.11 ។ អត្ថប្រយោជន៍ចម្បងនៃប្រព័ន្ធ WiFi គឺថា វាអាចភ្ជាប់ ជាមួយនឹងប្រព័ន្ធប្រតិបត្ដិការ ឧបករណ៍លេងហ្គេម និងម៉ាស៊ីនបោះពុម្ពទំនើប ស្ទើរតែគ្រប់ម៉ាកទាំងអស់ ។

មេគង្គណិតផ្ដល់សេវាអ៊ីនធឺណិត ដោយប្រើខ្សែកាបហ្វាយប័រអុបទិកគុណភាពខ្ពស់ សម្រាប់អាជីវកម្ម និងប្រើប្រាស់ក្នុងលំនៅឋានរបស់លោកអ្នក ។ មេគង្គណិតក៏មានសេវាសំខាន់ជាច្រើនដូចជា enterprise solutions, data co-location, ICT solutions, hosting services  និងសេវាជាច្រើនទៀត ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមទូរសព្ទ ៖ 023 22 66 22│093 22 25 00

គេហទំព័រ៖ www.mekongnet.com.kh


អត្ថបទ៖ សារ៉ាត


Tags: Mekongnet