អង់គ្លេស៖ នៅពេលដែលក្រុមមេធាវីប្រទេសអង់គ្លេស បានកាត់សេចក្ដីដោយដាក់ទោសពួក
ក្រុមចោរ ដែលបានឆ្លងដែនចេញប្លន់ និងបានបង្ហាញវីដេអូ ពីសកម្មភាពប្លន់ទូមាសរបស់
ពួកគេរួចមក គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើលយ៉ាងខ្លាំង។
តាមការអោយដឹងពីមេធាវី Bailey បានអោយដឹងថា នៅពេលចាប់បានក្រុមចោរទាំងនេះគឺ
គេអាចរកឃើថា ក្រុមចោរទាំងនេះ គឺមានអាយុចាប់ពីចន្លោះ ២០-៣០ឆ្នាំ ដែលភាគច្រើននៃ
ពួកគេ ជាជនជាតិរូម៉ានី។ ពួកគេបានលួចឆ្លងដែន កាត់តាមព្រំដែននៃប្រទេសរ៉ូមានី និងអង់
គ្លេស រួចចូលទៅកាន់ប្រទេស តួគី និងឥណ្ឌា ដើម្បីទៅប្លន់ក្នុងហាងមាស នៅទីនោះ។
តាមការអោយដឹងពីក្រុមចោរម្នាក់ ក្នុងចំណោមបក្សពួកគេ ១០នាក់ ដែលមានឈ្មោះ Vidiu
Gabor វ័យ ២៥ឆ្នាំ ថា មាសដែលគេប្លន់បានគឺ មានតម្លៃប្រមាណជា ១លានផោន រូចក៏នាំ
គ្នាគេចខ្លួនចូលមកតំបន់អឺរ៉ុបវិញ តែក្រោយមក ក៏ត្រូវក្រុមប៉ូលីសចាប់បាន។
ទោះបីជាយ៉ាងណាក៏ដោយ ក៏តុលាការបានសម្រេចដាក់ទោសពួកគេ អោយជាប់គុកចំនួន
៨២ឆ្នាំផងដែរ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ ណារិន្ទ
ប្រភព៖ dailymail