អង់គ្លេស៖ នៅពេលដែលគេបង្ហោះនូវរូបភាពវីដេអូមួយ នៃនារីម្នាក់ ដែលបានធ្លាក់ពីលើសត្វ
សេះ ហើយសត្វសេះរបស់ខ្លួន បានធាក់រូបនាងចូលពេញផ្ទៃមុខ គឺបានធ្វើអោយមនុស្សមាន
ការភ្ងាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំង។
ហេតុការណ៍នេះ ត្រូវបានកើតឡើងនៅឯតំបន់ Brecon ប៉ែកខាងត្បូងប្រទេសវែល ចក្រភព
អង់គ្លេស។ នារីដែលត្រូវបានសត្វសេះធាក់ចូលផ្ទៃមុខនោះ គឺមានឈ្មោះ Rosie Morton វ័យ
១៨ឆ្នាំ។ នាង Rosie បាននិយាយថា គ្រោះថា្នក់កើតឡើង ដោយសារតែនាងមានភាពធ្វេស
ប្រហែស នៅពេលដែលនាង បានហាត់សមជិះសេះ។
ទោះបីជាយ៉ាងណាក៏ដោយ រូបនាងមិនមានអីធ្ងន់ធ្ងរទេ បន្ទាប់ពីបានសម្រាក់ក្នុងមន្ទីរពេទ្យ
ប៉ុន្មានថ្ងៃមក។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ នារី
ប្រភព៖ newsday