CamNews

ទូរស័ព្ទ 

ស្មាតហ្វូនអេក្រង់២របស់ចិន នឹងចេញលក់ក្នុងពេលឆាប់ៗខាងមុខ

ខុសពី YotaPhone បណ្ដាសេនសឺររបស់ស្មាតហ្វូន Hisense A2 នឹងមាននៅលើអេក្រង់ទាំងពីរ
ដើម្បីឱ្យងាយស្រួលក្នុងការប្រើប្រាស់។

នៅលើគេហទំព័ររបស់នាយកដ្ឋានផ្ដល់លិខិតទទួលស្គាល់ TENAA (ចិន) ថ្មីៗនេះ បានលេចចេញ
នូវម៉ូដែលស្មាតហ្វូនខុសគេមួយប្រភេទដែលមានឈ្មោះថា Hisense A2 ជាមួយនឹងអេក្រង់ពីរ
(មួយពណ៌ មួយសខ្មៅ) ដូចទៅនឹងស្មាតហ្វូនមុខពីរមកពីប្រទេសរុស្ស៊ី YotaPhone។


កំណែ concept របស់ស្មាតហ្វូនអេក្រង់ពីរនេះ ត្រូវបានក្រុមហ៊ុនដាក់បង្ហាញនៅក្នុងពិព័រណ៍ IFA
2016 ហើយពេលនេះ វាត្រូវបានចុះឈ្មោះជាផ្លូវការ ប្រការនេះ បញ្ជាក់ថា ក្រុមហ៊ុន Hisense បាន
ចាប់ផ្ដើមដំណើរការគម្រោងរបស់ខ្លួន និងអាចបញ្ចេញលក់ក្នុងទីផ្សារនាពេលឆាប់ៗខាងមុខ។

អេក្រង់ទីមួយរបស់ Hisense A2 ប្រើប្រាស់បន្ទះ IPS ចំណែកអេក្រង់ទីពីរ (សខ្មៅ) ប្រើបច្ចេកវិទ្យា
ទឹកខ្មៅអេឡិចត្រូនិច E-Ink ដើម្បីជួយសំចៃថាមពលថ្ម។ ខុសពី YotaPhone ដែលបំពាក់តែសេន
សឺរ និងឧបករណ៍បំពងសម្លេង នៅលើអេក្រង់មុខ បណ្ដាសេនសឺរដូចជា ពន្លឺបរិយាកាសជុំវិញ
និងឧបករណ៍បំពងសម្លេងរបស់ Hisense A2 នឹងមានវត្តមាននៅលើអេក្រង់ទាំងពីរ ដើម្បីងាយ
ស្រួលប្រើប្រាស់។

គ្រឿងម៉ាស៊ីនរបស់ Hisense A2 ៖
អេក្រង់ទីមួយ ៖ 5.5-inch, IPS, Full HD
អេក្រង់ទីពីរ ៖ 5.17 inch, E-Ink, qHD
RAM: 4 GB
អង្គចងចាំក្នុង ៖ 64 GB
microSD ៖ មាន
កាមេរ៉ាក្រោយ ៖ 16 MP
កាមេរ៉ាមុខ ៖ 5MP
ថ្ម ៖ 3000 mAh
ទម្ងន់ ៖ 190 g
ទំហំ ៖ 157,25x76,8x8,4 mm
ប្រព័ន្ធប្រតិបត្តិ ៖ Android 6.0.1

ប្រែសម្រួល ៖ តារា
ប្រភព ៖ phoneradar


Tags: Hisense A2 ស្មាតហ្វូន ចិន