CamNews

ព័ត៌មានបច្ចេកវិទ្យា 

NASA មានភ័ស្ដុតាងបង្ហាញថា មានវត្តមានរបស់មនុស្សភពផ្កាយ

តាមរយៈបណ្ដារូបថតដែលត្រូវបានថតដោយយាន Curiosity និងត្រូវបាន NASA បញ្ចេញឱ្យ
ឃើញ ក្រុមអ្នកស្រាវជ្រាវ UFO បានបង្ហាញអំពីភ័ស្ដុតាងថ្មី ស្ដីអំពីវត្តមានរបស់មនុស្សភពផ្កាយ។

ក្រោយពីបានពង្រីករូបភាពជាច្រើនដង ក្រុមអ្នកស្រាវជ្រាវ UFO បានរកឃើញបំណែករបស់
ថាស់ហោះ និងឆ្អឹងចំនួនពីរនៅលើដីនៃភពព្រះអង្គារ។ ពិសេស អ្នកជំនាញខាងមនុស្សភពផ្កាយ
ក៏បានបង្ហាញថា បណ្ដាឆ្អឹងក្នុងបណ្ដារូបថត មានឆ្អឹងដើមទ្រូងចំនួនពីរគ្រោង។


យាន Curiosity ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី ២៦វិច្ឆិកា ឆ្នាំ ២០១១ និងបានចុះចតលើភព
ព្រះអង្គារ កាលពីថ្ងៃទី ៦សីហា ឆ្នាំ ២០១២។ តាមគម្រោង យាននេះនឹងធ្វើការក្នុងរយៈពេល
មួយឆ្នាំនៅលើភពព្រះអង្គារ (៦៨៦ថ្ងៃ នៅលើផែនដី)។ យាននេះ ធ្វើដំណើរបាន ១៥គីឡូម៉ែត្រ។
ក្រុមអ្នកវិទ្យាសាស្ដ្រ ចង់ស្វែងយល់ថាតើភពព្រះអង្គារសមស្របសម្រាប់ការរស់នៅរបស់
មនុស្សដែរ ឬអត់។ ក្រៅពីនេះ យាន Curiosity ក៏ប្រមូលទិន្នន័យស្ដីអំពីអាកាសធាតុ ភូមិសាស្ដ្រ
និងស្វែងយល់អំពីលទ្ធភាពនៃការត្រៀមសម្រាប់ឱ្យមនុស្សឡើងទៅកាន់ភពព្រះអង្គារនាពេល
ខាងមុខ។

ប៉ុន្តែ ក្រុមអ្នកជំនាញ បានរកឃើញនូវអ្វីដែលពួកគេចង់បាន។ ឧទាហរណ៍ ក្រុមអ្នកភូមិសាស្ដ្រ
កំពុងយកចិត្តទុកដាក់ទៅលើបណ្ដាដុំថ្មពណ៌ស្វាយដ៏ចម្លែកដែលយាន Curiosity បានរកឃើញ
ក្នុងដើមខែនេះ។

ក្រៅពីនេះ អ្នកជំនាញខាង UFO ស្វែងរកភាពចម្លែកនៅក្នុងបណ្ដារូបថតពីភពព្រះអង្គារ។
ឧទារណ៍មនុស្សមួយចំនួនយល់ថា យាន Curiosity ថតបានសត្វមួយដែលមានរូបរាងដូចស្វា
ដែលជើងរបស់វាត្រូវបានគេមើលឃើញច្បាស់៕

ប្រែសម្រួល តារា
ប្រភព ៖ khoahoc


Tags: NASA មនុស្សភពផ្កាយ ភពព្រះអង្គារ ភ័ស្ដុងតាង