CamNews

កីឡា 

មកដល់ហើយ ថ្ងៃនៃការកំណត់សម្រេច របស់ ប៉ាក់ គីអៅ ចំពោះ Floyd លើហត្ថលេខាព្រមព្រៀងប្រកួតជាផ្លូវការ

ព័ត៌មានកីឡា៖ ប្រភពព័ត៌មានជាច្រើន បានចុះផ្សាយជាបន្ដបន្ទាប់គ្នាថា រវាង ប៉ាក់ គីអៅ នឹង Floyd បានយល់​ព្រមប្រកួតគ្នា​ទាំងស្រុង ហើយក៏បានព្រមព្រៀងជ្រើសរើសទីតាំង ព្រមទាំងពេលវេលា​យ៉ាងច្បាស់លាស់​​ ប៉ុន្ដែដោយការសោកស្ដាយជាខ្លាំង​ ខណៈដែលពាក្យសម្ដីទាំងនោះ មិនទាន់បានសម្រេចជាផ្លូវការលក្ខណៈ ក្រដាសស្នាមនៅឡើយ។ ដោយនៅតែសង្ស័យ ប៉ាក់ គីអៅ បានសម្រេចចិត្ដចេញជាក្រ​ដាស​​ស្នាមយ៉ាងត្រឹមត្រូវដោយតម្រូវឲ្យ មានការយល់ព្រមឲ្យកាន់តែច្បាស់ថែមទៀត ជាមួយការចុះហត្ថ​លេខា​ទាំងសងខាង ប៉ុន្ដែរហូតមកដល់ពេលនេះ នៅតែមិនទាន់ មានយល់ព្រម ពី Floyd នៅឡើយ​ ហើយ​ក៏​​ស្ថិតក្នុងពេលដែល ប៉ាក់ គីអៅ បានកំណត់ទុកឱកាសឲ្យកីឡាករដែរ ។ ប៉ាក់ គីអៅ ធ្លាប់បានលើកឡើង​ហើយថា ប្រសិន បើថ្ងៃផុតកំណត់ នៅតែមិនទាន់មានការឆ្លើយតបពី Floyd នោះគាត់សម្រេច​លុ​ប​ចោល​​ការប្រកួតទាំងស្រុង ហើយបង្វែទិសដៅ មកប្រកួតជាមួយ នឹង Khan វិញ។ ប៉ុន្ដែដោយមានការជួបគ្នានៅថ្ងៃចុងក្រោយ​របស់អ្នកទាំង ២ ក្នុងបរិវេណលានកីឡា Miami កាលពីដើមសប្ដាហ៍ ក៏មានការប្រែប្រួលនិង​មានសម្រេចចិត្ដជាថ្មី ដោយផ្នែកលើការទទួចសុំពី Floyd ឲ្យពន្យាពេលនៃការសម្រេច សាជាថ្មីម្ដងទៀត។ រហូតមកទល់ពេលនេះ នៅមិនទាន់មានផ្ដល់ចម្លើយនៅឡើយទេ ។ 

យោងតាមការលើកឡើង របស់គេហទំព័រអន្ដរជាតិ បានបង្ហាញឲ្យដឹងថា ការសម្រេចចិត្ដ និង ពេល​​វេលា​ប្រកួតរបស់អ្នកទាំង ២ ថ្វីត្បិតតែមិនទាន់ដឹងច្បាស់ នៅឡើយមែន ប៉ុន្ដែ ពាក្យសម្ដីចុងក្រោយរបស់ ប៉ាក់​ គីអៅ បានលើកឡើងថា មិនយូមិនឆាប់ គាត់និងឆាប់ទទួលបានការបញ្ជាក់ពី Floyd ជាមិនខាងឡើយ ។​​​ពីព្រោះពេលនេះ គាត់កំពុងតែព្យយាមទាក់ទង យ៉ាងមមាញឹក ។ 

អាន៖ ចៃដន្យល្អណាស់ ប៉ាក់ គីអៅ ប្រទះមុខគ្នាផ្ទាល់ជាមួយ Floyd នៅទីលានកីឡា Miami Heat (មានវីដេអូ)

ដោយ៖ អឿ អ៊ុយ

ប្រភព៖ .tmz.


Tags: boxing news Floyd PACQUIAO