នាំមុខតារាងនេះ គឺស្មាតហ្វូន Android របស់ចិន ខណៈដែល iPhone 6s និង SE មានគ្រឿង
ម៉ាស៊ីន ប្រហាក់ប្រហែលនឹង Galaxy S7 edge និង LG G5។
ការប្រៀបធៀបកម្លាំងគ្នារវាងស្មាតហ្វូនទាំង ១០ នៅលើប្រព័ន្ធ Antutu
១. Vivo XPlay 5 Elite
នេះគឺជាស្មាតហ្វូនដំបូងគេ ដែលមានបំពាក់ RAM 6B ខ្លាំងជាងបណ្ដាស្មាតហ្វូនលំដាប់ខ្ពស់
ដូចជា Galaxy S7 edge ឬ LG G5 និងខ្លាំងជាង iPhone ថ្មីរបស់ Apple ទៅទៀត។
Vivo XPlay 5 Elite ក៏មានភាពទាក់ទាញខ្លាំងផងដែរ នៅពេលវាមានអេក្រង់កោងស្រដៀងនឹង
Galaxy Edge របស់ Samsung ។ តែគួរឱ្យស្ដាយ ផលិតផលនេះ មិនទាន់មានវត្តមានជាផ្លូវ
ការនៅក្នុងទីផ្សារនៅឡើយ។
២. LeEco Max 2
ស្មាតហ្វូនចិនមួយផ្សេងទៀត ក៏មានគ្រឿងម៉ាស៊ីនប្រភេទខ្លាំង នោះគឺ LeEco Max 2 ដែលទើប
ត្រូវបានក្រុមហ៊ុន LeTV (ក្រុមហ៊ុនទូរស័ព្ទមួយដែលទើបល្បីឈ្មោះនៅប្រទេសចិន)ឧទ្ទេសនាម
កាលពីខែមេសាកន្លងទៅ។
ដូចទៅនឹង Vivo ក្រុមហ៊ុន LeTV ក៏បានបំពាក់ឱ្យ LeEco Max 2 នូវ RAM 6GB ប៉ុន្តែអេក្រង់
របស់វាមិនកោងដូច Vivo XPlay 5 Elite។ ម៉ាស៊ីននេះ ប្រើប្រាស់ឈីប Snapdragon 820
ជំនាន់ថ្មីរបស់ Qualcomm ។
៣. Lenovo Zuk Z2 Pro
បើពិនិត្យអំពីតម្លៃ គេឃើញថា Lenovo Zuk Z2 Pro ស្ថិតនៅក្នុងលំដាប់មធ្យម ពោលគឺតម្លៃ
ប្រមាណជាជាង ៤០០ដុល្លារអាមេរិក ប៉ុន្តែ គ្រឿងម៉ាស៊ីនរបស់វា ស្ថិតក្នុងប្រភេទខ្លាំងបំផុត
ក្នុងចំណោមស្មាតហ្វូន Android បច្ចុប្បន្ន។ ស្មាតហ្វូននេះ បំពាក់ឈីប Qualcomm Snapdragon
820 ដូចទៅនឹង HTC 10, LG G5 ឬ Galaxy S7 ។ តែទោះជាយ៉ាងនេះក្ដី RAM របស់វា មាន
ទំហំដល់ទៅ 6GB និងប្រើប្រាស់បច្ចេកវិទ្យា LPDDR4។
ក្រៅពីនេះ Lenovo Zuk Z2 Pro មានអង្គចងចាំក្នុង ឡើងដល់ 128GB និងមានសេនសឺរស្កេន
ក្រយៅដៃ កាមេរ៉ាមុខ 8 megapixel កាមេរ៉ាក្រោយ 13 megapixel។ ម៉ាស៊ីននេះដំណើរការ
ដោយ Android 6.0 MarshMallow និងប្រើស៊ីម ២ មានប្រព័ន្ធ 4G ផងដែរ។
៤. Xiaomi Mi5
ស្មាតហ្វូនចិនមួយនេះ បច្ចុប្បន្នមានតម្លៃប្រហែល ៣១៥ដុល្លារអាមេរិក។ Xiaomi Mi5 ប្រើឈីប
Snapdragon 820 របស់ Qualcomm, RAM 4GB។ ប៉ុន្តែ ស្មាតហ្វូននេះ មានអេក្រង់ដេលមាន
រីសូលូសឹនត្រឹម Full HD ប៉ុណ្ណោះ គឺមិនមែន QuadHD 2K ដូចស្មាតហ្វូនលំដាប់ខ្ពស់ដទៃ។
៥. Samsung Galaxy S7 edge
ស្មាតហ្វូនលំដាប់ខ្ពស់ និងអេក្រង់កោងរបស់ Samsung នេះ មានគ្រឿងម៉ាស៊ីនប្រហាក់ប្រហែល
នឹង Xiaomi Mi 5 និង Galaxy S7 edge។
ក្រៅពីកំណែដែលប្រើឈីប Snapdragon 820 និងមាន RAM 4GB ដូចទៅនឹង Mi5 ស្មាតហ្វូន
Galaxy S7 edge ក៏មានកំណែដែលប្រើឈីប Exynos 8890 8-core ផងដែរ។ Samsung Galaxy
S7 edge បច្ចុប្បន្ន មានតម្លៃប្រហែល ៧៥០ដុល្លារ នៅកម្ពុជា។
៦. iPhone 6s
ប្រសិនប្រៀបធៀង គេឃើញថា គ្រឿងម៉ាស៊ីន iPhone 6s មានលំដាប់ប្រហាក់ប្រហែលនឹង
ស្មាតហ្វូន Android លំដាប់មធ្យម។ ប៉ុន្តែ ប្រព័ន្ធប្រតិបត្តិ iOS រួមនឹងឈីប A9 2-core 1,84 GHz
និង GPU PowerVR GT7600 ដែលផលិតដោយ Apple នៅតែមានគុណភាព និងកម្លាំងខ្លាំង
ជាងស្មាតហ្វូន Android ។
ការប្រៀបធៀបកម្លាំងគ្នា នៅលើ Antutu Benchmark បង្ហាញថា iPhone 6s ក៏ប្រហាក់ប្រហែល
នឹង Mi5 និង Galaxy S7 edge។
៧. iPhone SE
ថ្វីបើមានរូបរាងដូចទៅនឹង iPhone 5s ប៉ុន្តែ iPhone SE ស្ថិតក្នុងលំដាប់ “តូច តែខ្លឹម”។ ដោយ
មានគ្រឿងម៉ាស៊ីនដូចទៅនឹង iPhone 6s និងប្រើឈីប Apple A9 2-core, RAM 2GB ស្មាតហ្វូន
អេក្រង់ 4 inch របស់ Apple មួយនេះ ត្រូវបានគេដឹងថា មានកម្លាំងខ្លាំងជាងស្មាតហ្វូន Android
លំដាប់ខ្ពស់។
៨. LG G5
ត្រូវបានបង្ហាញខ្លួនក្នុងពេលតែមួយ ជាមួយនឹង Galaxy S7 និង S7 edge ប៉ុន្តែ LG G5 មិនទាន់មានវត្តមានជាផ្លូវការនៅលើទីផ្សារនៅឡើយ។
ក៏ប៉ុន្តែ នេះគឺជាស្មាតហ្វូនមួយដែលមានកម្លាំងខ្លាំងបំផុតក្នុងទីផ្សារនាបច្ចុប្បន្ន។ LG G5 ដំណើរ
ការដោយ Android 6.0 MarshMallow និងឈីប Snapdragon 820, RAM 4GB អេក្រង់ 2K។
ប្រការដែលគួរចាប់អារម្មណ៍នោះគឺ អ្នកអាចដោះ និងដំឡើងគ្រឿងម៉ាស៊ីនបាន។
៩. Meizu Pro 6
Pro 6 គឺជាស្មាតហ្វូនលំដាប់ខ្ពស់របស់ចិន Meizu។ ម៉ាស៊ីននេះ មានអេក្រង់ដែលប្រើប្រាស់
បច្ចេកវិទ្យា 3D Press និងមានសម្បកអ្វីអំពីលោហធាតុ ដូចទៅនឹង iPhone 6s។
Meizu Pro 6 ប្រើប្រូសេសឺរ 10-core 2,5GHz ជំនាន់ថ្មីរបស់ MediaTek ដែលមានឈ្មោះថា
HelioX25 និងប្រើ GPU Mali-T880 ជំនួសឱ្យ Snapdragon 820 របស់ Qualcomm.។
១០. Huawei Honor V8
គេអាចនិយាយបានថា Huawei Honor V8 គឺជាកំណែចម្លងរបស់ Huawei P9។ ប៉ុន្តែ Honor V8
មានអេក្រង់ 5,7 inch QuadHD 2K ធំជាង Huawei P9។ ដូចទៅនឹង Meizu ក្រុមហ៊ុន Huawei
មិនបានប្រើឈីប Snapdragon 820 របស់ Qualcomm តែជំនួសមកវិញ វាត្រូវបានបំពាក់ដោយ
ឈីប Kirin 950 8-core ដែលផលិតដោយក្រុមហ៊ុនចិន៕
ប្រើសម្រួល ៖ បុត្រា