រុស្ស៊ីចាប់ផ្ដើមដំណើរការគម្រោងអភិវឌ្ឍមហាកាំជ្រួចអវកាស ដើម្បីឈានទៅសាងសង់ស្ថានិយ
ស្រាវជ្រាវមួយនៅឋានព្រះចន្ទ។
រុស្ស៊ី កំពុងតែមានគម្រោងផលិតមហាកាំជ្រួច ដែលមានតួនាទីដឹកសម្ភារៈដើម្បីទៅសាងសង់
មូលដ្ឋានមួយនៅឋានព្រះចន្ទក្នុងពេលអនាគតដ៏ខ្លីខាងមុខ នេះគឺជាសំដីរបស់ឧបនាយករដ្ឋមន្ដ្រី
រុស្ស៊ី ថ្លែងក្នុងពេលជួបជាមួយក្រុមអ្នកជំនាញការរបស់ក្រុមហ៊ុនកាំជ្រួច Energia កាលពីថ្ងៃទី
២៨វិច្ឆិកាកន្លងទៅ។
រុស្ស៊ី កំពុងតែមានគម្រោងផលិតមហាកាំជ្រួច ដែលមានតួនាទីដឹកសម្ភារៈដើម្បីទៅសាងសង់
មូលដ្ឋានមួយនៅឋានព្រះចន្ទ
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS ដកស្រង់សំដីលោក Rogozin ឱ្យដឹងថា “យោងតាមបញ្ជា
របស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin យើងខ្ញុំកំពុងបញ្ចប់កិច្ចការផ្នែកបច្ចេកទេសដើម្បីចាប់ផ្ដើមដំណើរការគម្រោងកាំជ្រួចអវកាសដ៏ធំដែលអាចផ្ទុកទំនិញបានច្រើន។វានឹងបើកផ្លូវឱ្យមានការសាងសង់មូលដ្ឋានស្រាវជ្រាវមួយនៅលើឋានព្រះចន្ទ ដែលអាចឱ្យគេទៅធ្វើទស្សនកិច្ច
និងស្នាក់នៅ។
យោងតាម TASS គម្រោងអភិវឌ្ឍមហាកាំជ្រួចអវកាសនេះ ត្រូវបានអនុម័តកាលពីឆ្នាំ ២០១៤
ប៉ុន្តែ វាត្រូវបានពន្យាពេលរហូតមកដល់ឆ្នាំ ២០១៥។ គម្រោងនេះ មិនមានវត្តមាននៅក្នុងកម្ម
វិធីអវកាសរបស់រុស្ស៊ី ដំណាក់កាលពីឆ្នាំ ២០១៦ដល់២០២៥ ប៉ុន្តែ វាត្រូវបានគេដំណើរការឡើង
វិញ នៅពេលរុស្ស៊ីគម្រោងនឹងបញ្ជូនអ្នកអវកាសដំបូង ឡើងទៅឋានព្រះចន្ទ ក្នុងឆ្នាំ ២០៣១។
ភារកិច្ចចុះចតនៅលើឋានព្រះចន្ទប្រកបដោយមហិច្ឆតារបស់រុស្ស៊ី នឹងចាប់ផ្ដើមនៅឆ្នាំ ២០២៦ ដោយការបញ្ជូនយានគ្មានមនុស្សបើកទៅឋាននេះ ហើយបន្ទាប់មកគឺបញ្ជូន module ដែលអាច
ហោះឡើង និងចុះចត ដែលត្រូវគេបាញ់បង្ហោះឡើងទៅក្នុងគន្លងគោចររបស់ព្រះចន្ទ នៅឆ្នាំ
២០២៧ នេះបើតាមសំដីរបស់ Vladimir Solntsev ដែលជាអគ្គនាយករបស់ក្រុមហ៊ុនកាំជ្រួចអវ
កាស Energia។
Solntsev និយាយថា “ក្នុងឆ្នាំ ២០៣០ យើងខ្ញុំនឹងមានការហោះហើរមានមនុស្សបើក ទៅកាន់
ឋានព្រះចន្ទ ហើយដល់ឆ្នាំ ២០៣១ នឹងចុះចតលើឋានព្រះចន្ទ”។
កាលពីខែកញ្ញា ឆ្នាំ ២០១៦ ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានបង្ហើបឱ្យដឹងថា ពួកគេកំពុងធ្វើការសាកល្បងជាច្រើនដើម្បីត្រៀមសម្រាប់គម្រោងនាំមនុស្ស១២នាក់ ឡើងទៅរស់នៅក្នុង
មូលដ្ឋានមួយលើឋានព្រះចន្ទ។
រុស្ស៊ីនឹងបញ្ជូនមនុស្សឡើងទៅធ្វើការលើឋានព្រះចន្ទក្នុងឆ្នាំ ២០៣១
គិតមកដល់ពេលនេះ ទីភ្នាក់ងារអវកាសអាមេរិក NASA គឺទីភ្នាក់ងារតែមួយគត់ដែលបានបញ្ជូន
មនុស្សឡើងទៅដើរដីនៃឋានព្រះចន្ទ។ ចំនួនអ្នកអវកាសដែលអាចមេរិកបានបញ្ជូនឡើងដល់
ឋានព្រះចន្ទ មានចំនួន ១២នាក់ ក្នុងអំឡុងពេលឆ្នាំ ១៩៦៩ ដល់ឆ្នាំ ១៩៧២៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ tass