CamNews

ទូរស័ព្ទ 

ផលិតផលបច្ចេកវិទ្យាទាំង១០ ដែលត្រូវគេស្វែងរកច្រើនបំផុត លើ Google ក្នុងឆ្នាំ ២០១៦

Freedom 251 ដែលជាស្មាតហ្វូនតម្លៃទាបបំផុតរបស់ឥណ្ឌា ឈរលំដាប់លេខ២ បន្ទាប់ពី iPhone
7 ក្នុងចំណោមផលិតផល ដែលត្រូវបានគេស្វែងរកច្រើនបំផុតក្នុង Google។


Google បានប្រកាសជាសាធារណៈនូវបញ្ជីឈ្មោះផលិតផលបច្ចេកវិទ្យាដែលទាក់ទាញបំផុតនៅ
លើអ៊ីធឺរណែតក្នុងរយៈពេល១២ខែកន្លងមកនេះ។ iPhone 7 ឈរលំដាប់លេខ១ គឺមិនមានអ្វី
ចម្លែក ព្រោះថា សូម្បីតែព័ត៌មានចចាមអារ៉ាមទាក់ទឹននឹងផលិតផលនេះ ក៏សុទ្ធតែត្រូវបានគេ
ចាប់អារម្មណ៍។


ចំណាត់ថ្នាក់លេខ២បានទៅលើស្មាតហ្វូនរបស់ឥណ្ឌា គឺ Freedom 251។ ស្មាតហ្វូនរបស់
Ringing Bells នេះ មានតម្លៃត្រឹមតែ ២៥១ rupee ប្រហែល ៣,៦ដុល្លារអាមេរិក ប៉ុន្តែ បំពាក់
អេក្រង់ qHD IPS 4 inch អង្គចងចាំ 8 GB មានប្រព័ន្ធ 3G, Wi-Fi 802.11 b/g/n, Bluetooth និង
GPS។ ប៉ុន្តែ Ringing Bells ត្រូវបានគេរកឃើញថា បានចម្លងពីទូរស័ព្ទរបស់ចិន ហើយត្រូវបាន
ពន្យាពេលដាក់លក់ និងត្រូវបានចោទថា នេះគ្រាន់តែជារឿងបោកប្រាស់។


iPhone SE ឈរលំដាប់លេខ៣ ជាស្មាតហ្វូនដែលត្រូវគេរំលឹកច្រើនបំផុតនៅពាក់កណ្ដាលដើម
ឆ្នាំ ២០១៦។


លំដាប់លេខ៤ បានទៅលើ iPhone 6s របស់  Apple។ ដោយសារ iPhone 7 ត្រូវបានដាក់លក់
នៅខែកញ្ញា ឆ្នាំ ២០១៦ ដូច្នេះទើបអំឡុងពេលមុននោះ iPhone 6s នៅតែជាស្មាតហ្វូនដែល
ទាក់ទាញបំផុត។


លំដាប់ទី៥ គឺ Google Pixel ។ ស្មាតហ្វូននេះ បង្កការចាប់អារម្មណ៍ខ្លាំង ដោយសារថា វាជា
ស្មាតហ្វូនដំបូងដែលត្រូវបានរចនា និងផលិតដោយ Google ជំនួសឱ្យការសហការណ៍ជាមួយ
ដៃគូ ដូចជា LG, HTC ជាដើម។ Google Pixel ត្រូវបានគេវាយតម្លៃថា ជាស្មាតហ្វូនដែលថត
រូបបានច្បាស់បំផុតក្នុងលោក។


ថ្វីបើជាក្រុមហ៊ុនទូរស័ព្ទធំជាងគេក្នុងលោក ប៉ុន្តែស្មាតហ្វូនរបស់ Samsung បង្ហាញខ្លួនចាប់ពី
លំដាប់លេខ៦ ជាមួយនឹង Galaxy S7។ ស្មាតហ្វូននេះ បានបង្ហាញខ្លួននៅដើមឆ្នាំ ២០១៦ និងទាក់ទាញការចាប់អារម្មណ៍ដោយសារតែមានរូបរាងស្អាត ថតរូបបានច្បាស់ល្អ និងអាច
ទប់ទល់នឹងជម្រាបទឹក។


លំដាប់លេខ៧ បានទៅលើ iPhone 7 Plus របស់ Apple ។


ឈរលំដាប់លេខ៨ គឺស្មាតហ្វូនដែលមានសំណាងអាក្រក់ Galaxy Note 7 របស់ Samsung ។
Galaxy Note 7 បង្ហាញខ្លួនក្នុងទីផ្សារកាលពីខែសីហា ឆ្នាំ ២០១៦ ប៉ុន្តែត្រូវបានក្រុមហ៊ុន
Samsung លុបបំបាត់ពីទីផ្សារ ព្រោះតែជួបបញ្ហាផ្ទុះថ្ម។


ផលិតផលតែមួយគត់ដែលមិនមែនជាស្មាតហ្វូន បង្ហាញខ្លួនក្នុងបញ្ជីនេះ នោះគឺម៉ាស៊ីនលេង
ហ្គេម Nintendo Switch។ កាលពីខែតុលា Nintendo បានធ្វើឱ្យមានការចាប់អារម្មណ៍នៅពេល
ឧទ្ទេស នាមផលិតផលដែលជាការរួមផ្សំរវាង console និងម៉ាស៊ីនលេងហ្គេម។ ផលិតផលនេះ
នឹងផ្ដើមដាក់លក់ក្នុងទីផ្សារ ចាប់ពីខែមិនាឆ្នាំ ២០១៧។


Samsung Galaxy J7 ឈរលំដាប់ចុងក្រោយគេក្នុងបញ្ជី Top 10 នេះ ដោយសារវាជាស្មាតហ្វូន
លំដាប់មធ្យម មានអេក្រង់ 5,5 inch និងមុខងារសំខាន់ៗជាច្រើនទៀត៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ vnexpress


Tags: Top 10 ស្មាតហ្វូន ស្វែងរកនៅលើ Google