CamNews

ទូរស័ព្ទ 

iPhone 7 ពណ៌ខ្មៅ Jet Black មានស្នាមឆ្កូតពេញខ្នង ក្រោយពីប្រើបាន៣ខែ ដោយមិនមានសម្បកការពារ

អ្នកប្រើប្រាស់ម្នាក់បានបង្ហោះរូបថតស្ដីអំពី iPhone កំណែពណ៌ខ្មៅរលើបរបស់ខ្លួន ជាមួយនឹង
ស្នាមឆ្កូតជាច្រើននៅលើខ្នងទូរស័ព្ទ ក្រោយពេលប្រើបាន៣ខែដោយមិនប្រើសម្បកការពារ។


នៅលើទំព័រ Reddit ម្ចាស់គណនីម្នាក់ដែលមានរហ័សនាមថា "robhue" ឱ្យដឹងថា មូលហេតុ
ដែលខ្លួនបង្ហោះរូបថតនេះ គឺដោយសារមានមនុស្សជាច្រើនចង់ដឹងថា តើវាទៅជាយ៉ាងណា
ក្រោយប្រើប្រាស់មួយរយៈពេល។

បើទោះរូបថតទាំងនេះមិនមានពន្លឺគ្រប់គ្រាន់ ប៉ុន្តែអ្នករាល់គ្នាអាចឃើញច្បាស់ថា iPhone 7 Jet
Black មិនអាចរក្សាបាននូវសភាពដើមរបស់វា។ ស្នាមឆ្កូតបង្ហាញខ្លួនគ្រប់កន្លែងនៅផ្នែកខាងខ្នង
របស់ទូរស័ព្ទ។


អ្នកប្រើប្រាស់ផ្សេងៗក៏បានចែករំលែកអំពីបញ្ហាដូចគ្នានេះដែលពួកគេបានជួប ហើយបញ្ហានេះ
ពេលខ្លះវាអាក្រក់ជាងការស្មាន។


បើធៀបជាមួយនឹង iPhone 6 និង 6 Plus ឆ្នាំកន្លង Apple បានបន្ថែមពណ៌ថ្មីទៅលើផលិតផល
របស់ខ្លួន គឺពណ៌ខ្មៅស្រអាប់ (Black) និងខ្មៅរលើប (Jet Black)។ ក្នុងនោះពណ៌ Jet Black ត្រូវ
បានអ្នកប្រើប្រាស់ចូលចិត្ត។


ប៉ុន្តែ បញ្ហាមួយដែលអ្នកប្រើប្រាស់ត្រូវប្រឈមមុខនោះគឺ កំណែពណ៌ ខ្មៅរលើបនេះ តែងតែជាប់
ធូលី ស្នាមប្រលាក់ ស្នាមបែកញើស។ ភាពរលើបរបស់វា បណ្ដាលឱ្យមានស្នាមឆ្កូត និងស្នាមធូលី
ត្រូវគេមើលឃើញច្បាស់។ ដើម្បីកាត់បន្ថយបញ្ហាខាងលើ អ្នកប្រើប្រាស់ជាច្រើនបានប្រើប្រាស់
សម្បកការពារ បើទោះមិនពេញចិត្ត៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ bgr


Tags: iPhone 7 ពណ៌ខ្មៅ Jet Black ស្នាមប្រលាក់