គ្រឿងផ្សំ
-សាច់គោល្អ
-ពោះគោ
-មើមថៃថាវ
-សណ្ដែកបណ្ដុះ
-ម្ទេសផ្លោកទុំ
-សណ្ដែកដី
-រំដេង
-ខ្ទឹមស
-ខ្ទឹមក្រហម
-ខ្ទឹមបារាំង
-គល់ជីវ៉ាន់ស៊ុយ
-សាឡាត់
-ជីគ្រប់មុខ
-គល់ស្លឹកគ្រៃ
-អំបិល
-ទឹកត្រី
-ស្ករស
-ទឹកខ្មេះ
-ម្សៅស៊ុប
-មើមរ៉ាឌី
វិធីធ្វើ
ដំបូង យកសាច់គោឆៅ ចិញ្ច្រាំ រួចដាក់អំបិល ទឹកខ្មេះ ផ្អាប់ទុកកន្លះម៉ោង ទើបពូតយកទឹក
ចេញ ត្រងទឹក ជាមួយនឹង ស្បៃ ស្អាត ដាក់ក្នុងចាន ។ ពោះគោស្ងោរ ឱ្យផុយ ហាន់ស្ដើងៗ
មើមថៃថាវ ម្ទេសផ្លោកទុំ ហាន់ជាសរសៃឆ្មារៗ សណ្ដែកដី លីងឱ្យឆ្អិន ញីយកសំបកចេញ
បំបែកជាពីរ សណ្ដែកបណ្ដុះ បេះកន្ទុយឱ្យស្អាត ។
គល់ស្លឹកគ្រៃហាន់ស្ដើងៗ ខ្ទឹមបារាំងរើសយក មើមតូចៗ ល្មម បកសំបកចេញលាង ទឹកឱ្យ
ស្អាតហាន់ ទទឹងស្ដើងៗ ល្មម(ហាន់ទាំងមូល)។ សាឡាត់ បេះធាងលាងទឹកឱ្យស្អាតហាន់
ទទឹងៗ ជាចំណិត តូចៗ ច្របល់នឹងស្លឹកជីគ្រប់មុខ។
រំដេងដុតឱ្យឈ្ងុយបុកលាយនឹងគុលជីវ៉ាន់ស៊ុយ ខ្ទឹមស ខ្ទឹមក្រហមឱ្យម៉ដ្ធ រួចយកសាច់គោ
ដែលពូតទឹកចេញរួច ជាមួយនឹង ពោះគោ មើមថៃថាវ សណ្ដែកបណ្ដុះ គល់ស្លឹកគ្រៃ មក
ច្របល់ចូល គ្នាឱ្យសព្វ រួចរៀបដាក់កចាន ហើយយកសណ្ដែកដីលីង រោយគ្របពីលើ យក
ម្ទេសផ្លោកទុំ រោយកាត់ទទឹងពាក់កណ្ដាល ទើបយកខ្ទឹមបារាំង រៀបសងខាង រួចយក
សាឡាត់និងស្លឹកជីរៀបជុំវិញ ចិតមើមរ៉ាឌីជាផ្កាដោតតាមចំហៀងៗ។
ចុងក្រោយ យកទឹកពូតចេញពីសាច់គោ មកស្ងោរដាក់រំដេងបុកទុក ចាក់ទឹកត្រី ស្ករស
ម្សៅស៊ុប អំបិល កូរចូលគ្នាឱ្យសព្វ ភ្លក់រស់ជាតិ បន្ទាប់មក ចាក់ដាក់ចាន រួចដួសទឹកនោះ
ស្រូបពីលើ ជាការស្រេច៕
ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian