CamNews

ព័ត៌មានបច្ចេកវិទ្យា 

មូលហេតុដែលអ្នកមិនគួរទិញ iPhone នៅពេលនេះ

ទន្ទឹមនឹង​ប្រការ​ដែលត្រូវ​ពិចារណា​ដូចឆ្នាំមុនៗ ឆ្នាំនេះ អ្នកប្រើប្រាស់​មានមូលហេតុ​ផ្សេងមួយ
ចំនួន ដើម្បីរង់ចាំ iPhone 7 ពិសេស​ Apple អាចនឹង​បោះបង់​កំណែ 16 GB។

ទំព័រ​សារ​ព័ត៌មាន Wall Street Journal (WSJ) បាន​ឱ្យដឹងថា មាន​បីចំនុច​ដែលអ្នកត្រូវចង​ចាំ
នៅពេលទិញ​ iPhone ។ ទីមួយ iPhone ថ្មី នឹង​តែងតែល្អជាង iPhone បចុច្បន្ន។ ទីពីរ បើទោះជា
យ៉ាងណា Apple នៅតែ​នឹង​មាន​វិធីដើម្បីអូស​ទាញ​អ្នក​ឱ្យទិញ iPhone ថ្មី។ ទីបី iPhone ថ្មី តែង
តែបង្ហាញខ្លួនក្នុងខែកញ្ញា​ ជាមួយ​តម្លៃ​មិន​ប្ដូរផ្លាស់ ខណៈដែល iPhone បច្ចុប្បន្ន នឹង​ត្រូវបញ្ចុះ
តម្លៃ​ប្រហែល ១០០​ដុល្លារ​អាមេរិក។

ពេលនេះ​គឺជាខែកក្កដា បើសិន​មិន​ត្រូវការ​ជាបន្ទាន់នោះទេ អ្នកគួរតែរង់ចាំដល់ខែកញ្ញា ដើម្បី
ចាំមើលថា តើ​ iPhone ថ្មី មានចំនុច​ពិសេស​ច្រើនដែរ ឬអត់ ជៀសវាង​មានការ​សោកស្ដាយ
​ក្រោយពីបានទិញ។ បើសិន​ iPhone ថ្មី មិនមាន​អ្វី​ពិសេស អ្នក​ក៏នៅតែអាច​ទិញ​ iPhone ជំនាន់
ចាស់ ដែលមានតម្លៃ​ទាប​ជាង iPhone ជំនាន់ថ្មី។

បណ្ដា​ប្រការ​ខាងលើនេះ តែងតែត្រូវ​បាន​ក្រុមអ្នក​ជំនាញ លើកឡើង​ដើម្បីក្រើនរំលឹក​ដល់​អ្នក
ប្រើប្រាស់​ នៅក្នុងអំឡុងពេលក្រោយ​ខែ​មិថុនា​ រៀង​រាល់ឆ្នាំ​។ ប៉ុន្តែ ឆ្នាំនេះ ពួកគេ​មាន​មូលហេតុ
​ផ្សេងទៀត​ ដើម្បី​រង់ចាំ​ iPhone ជំនាន់ថ្មី។

iPhone 6s​ នៅតែត្រូវបានគេវាយតម្លៃខ្ពស់ ប៉ុន្តែ មានចំនុច​ខ្លាំង មិន​ទាន់​ធ្វើឱ្យ​គេ​ពេញចិត្ត​នៅ
ឡើយ​ ពិសេស​គឺ​ថាមពលថ្ម។ ទំព័រ WSJ យល់ថា Samsung Galaxy S7 គឺជាស្មាតហ្វូន​ដែល
មាន​ហាត​វ៉ែរ​ល្អបំផុតក្នុងទីផ្សារ​បច្ចុប្បន្ន ហើយកាមេរ៉ា​របស់វា​ ក៏មានគុណភាព​ខ្ពស់ និង​មាន
សមត្ថភាព​ទប់ទល់នឹង​ជម្រាប​ទឹក។ល។ ក្រុមហ៊ុន Samsung ក៏​ជិត​នឹង​បង្ហាញខ្លួន Galaxy Note
7 ដែល​នឹងមាន​ប្រការ​ថ្មីគួរចាប់អារម្មណ៍។ ដូច្នេះ Apple ប្រាកដ​ជា​ត្រៀមមុខងារ​ពិសេស​មួយ
ចំនួន ដល់ iPhone 7 ដើម្បីទាក់ទាញអ្នកប្រើប្រាស់ ដូចជា រូបរាង​ស្ដើងជាង និងអាច​ទប់ទល់
ជម្រាបទឹក ធូលី ។ល។

ទន្ទឹមនឹងនេះ Apple ក៏អាច​នឹង​បោះបង់​កំណែ 16 GB។ ប្រភពមួយចំនួន ឱ្យដឹងថា​ iPhone 7 នឹង
​បំពាក់​អង្គចងចាំ​តូចបំផុត​ត្រឹម 32 GB ប៉ុន្តែ នៅតែរក្សា​តម្លៃ​​ដូច​ដំបូង គឺ 649 USD នៅពេល​ចេញ
លក់ ខណៈដែល iPhone 7 Plus នឹងមានកំណែឡើងដល់ 256 GB។

ជាងនេះ ក៏មានព័ត៌មាន​មួយ​ឱ្យដឹងថា iPhone 7 Plus ក៏នឹងត្រូវបានបំពាក់​កាមេរ៉ា​ភ្លោះនៅ​ខាង
ក្រោយ​ ដែល​ជួយ​ឱ្យ​រូបថត​បានស្អាត​ជាងមុន។ បើទោះមិនទាន់ប្រាកដ​ប្រជា ប៉ុន្តែ អ្នកប្រើប្រាស់
​នៅតែមានសង្ឃឹម ព្រោះថា Apple ធ្លាប់បានចំណាយប្រាក់រាប់រយលានដុល្លារ​ ដើម្បីទិញយក​
ក្រុមហ៊ុន PrimeSense និង LinX ដែលមានជំនាញខាង​បច្ចេកវិទ្យា​ទាក់ទឹននឹង​កាមេរ៉ា​។

សំខាន់ជាង​នេះ Apple ក៏ប្រាកដ​ជា​កែលំអថាមពល​ថ្ម​សម្រាប់ iPhone 7 ដោយ​វា​នឹង​អាច​ដំណើរ
ការ​បានយូរ​ជាង​ពីរម៉ោង បើធៀប​នឹង iPhone 6s។

បើសិន​បណ្ដា​ប្រការ​ខាងលើនេះ មិនទាន់​គ្រប់គ្រាន់​ដើម្បីឱ្យអ្នកអាច​សម្រេច​ចិត្ត​ នោះអ្នកគួរ​តែ
​លើក​ពេលទិញ iPhone ទៅឆ្នាំ ២០១៧ ជាឆ្នាំដែល Apple រំលឹកខួប​ ១០ឆ្នាំ​នៃការ​បង្ហាញខ្លួន
​របស់ iPhone ព្រោះថា ក្នុងឆ្នាំ ២០១៧ Apple នឹងបំពាក់បច្ចេកវិទ្យា​ថ្មីៗ ប្លែកៗ ទៅឱ្យ​ iPhone
ជំនាន់ថ្មីមិនខាន៕

ប្រែសម្រួល ៖ បុត្រា


Tags: ស្មាតហ្វូន មូលហេតុដែលអ្នកមិនគួរទិញ iPhone