នៅក្នុងកិច្ចសម្ភាសមួយជាមួយទស្សនាវដ្ដី OK កំពូលតារា Angelina Jolie បានថ្លែងថា ៖ "ចំពោះ
ខ្ញុំ កូនៗគឺជាកូនសោនៃសុភមង្គលរបស់គ្រួសារ។
កាលពីខ្ញុំនៅតូច ម្ដាយរបស់ខ្ញុំ បានប្រឹងប្រែងខ្លាំងណាស់ ដើម្បីខ្ញុំ និងបងប្រុសរបស់ខ្ញុំ ហើយពេល
នេះ ខ្ញុំក៏បានខំប្រឹងសម្រាប់កូនៗរបស់ខ្ញុំ ដូចគាត់ដែរ។ គ្រួសារយើង ជួបការលំបាកយ៉ាងខ្លាំង នៅ
ពេលបានផ្ដល់កំណើតដល់កូនភ្លោះ គឺ Knox និង Vivienne ប៉ុន្ដែ យើងបានឆ្លងផុតការលំបាកនោះ
ទៅហើយ"។
កំពូលតារា Angelina Jolie បន្ដថា ប្រការសំខាន់ ក្នុងការថែទាំកូនៗ នោះគឺ ការចំណាយពេល
អោយបានច្រើនដើម្បីនៅជាមួយពួកគេ។ នាងថ្លែងថា ៖ "ខ្ញុំមិនមានការសោកស្ដាយអ្វីនោះទេ នៅពេលបដិសេធ មិនទទួលការអញ្ជើញអោយទៅថតកុន ខណៈដែលយើង ចំណាយពេល
ដើម្បីថែទាំកូនៗ"។
"កូនទាំងអស់ គឺជាមនុស្សសំខាន់របស់យើង ទោះជាមានការលំបាកច្រើន ប៉ុន្ដែ យើងនៅតែអាច
ដោះស្រាយបាន។ ប្រការដែលយើង ខ្វះខាតនោះគឺ ដំណេក ជាពិសេស គឺនៅពេល សម្រាលកូន
ភ្លោះ តែទោះជាបែបនេះក្ដី យើងទទួលបានសុភមង្គលខ្លាំងណាស់"។
នៅពេលដែលអ្នក មានគ្រួសារ មានកូន អ្នកប្រាកដជាត្រូវចំណាយពេលនៅក្បែរកូនៗអោយ
បានច្រើន ប្រសិនចង់អោយពួកគេមានភាពកក់ក្ដៅ និងដើម្បីការពារពួកគេពីប្រការមិនល្អផ្សេងៗ ដែលអាចកើតមាននៅជុំវិញពួកគេ ដូចជា គ្រោះថ្នាក់(ពេលពួកគេនៅតូច) ការទទួលឥទ្ធិពលមិន
ល្អពីកន្លែងដែលពួកគេទៅ។ល។ ថ្វីបើមានការមមាញឹកយ៉ាងណា អ្នកក៏គួរតែយកចិត្តទុកដាក់
ចំពោះកូនៗ ដើម្បីទទួលបានសុភមង្គលច្រើនជាងមុន៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT