CamNews

ព័ត៌មានបច្ចេកវិទ្យា 

អាជីវកម្ម ទទួលបានអត្ថប្រយោជន៍ទាំងនេះ ពីការភ្ជាប់អ៊ីនធឺណិតដោយប្រើខ្សែកាបហ្វាយប័រអុបទិក

តើប្រតិបត្ដិការអាជីវកម្មរបស់លោកអ្នក នៅតែពឹងផ្អែកលើប្រូដប៊ែនអ៊ីនធឺណិត ដែលសម្រួលដោយខ្សែកាបស្រោបស្ពាន់មែនទេ? បើដូច្នេះមែននោះ លោកអ្នកប្រហែលជាចង់ប្ដូរមកភ្ជាប់អ៊ីនធឺណិត ដោយប្រើខ្សែកាបហ្វាយប័រអុបទិកវិញហើយ។ បច្ចេកវិទ្យាថ្មីសន្លាងនេះ បាននាំមកជាមួយនូវអត្ថប្រយោជន៍ជាច្រើ​ន ដែលផ្ដល់ឱ្យអាជីវកម្មរបស់លោកអ្នកនូវឧត្ដមភាពប្រកួតប្រជែង។ ខាងក្រោមនេះ គឺអត្ថប្រយោជន៍ដល់ផ្នែកអាជីវកម្មមួយចំនួន​ ដែលលោកអ្នកនឹងទទួលបាន ដោយគ្រាន់តែប្ដូរមកប្រើការភ្ជាប់អ៊ីនធឺណិត ដោយខ្សែកាបហ្វាយប័រអុបទិក៖

ល្បឿនកាន់តែលឿន៖ តើលោកអ្នកធ្លាប់កត់សម្គាល់ដែលឬទេថា ល្បឿនអ៊ីនធឺណិតដើរយឺតខ្លាំងណាស់ ចំពេលដែលក្រុមហ៊ុនរបស់លោកអ្នកត្រូវការប្រើប្រាស់ខ្លាំង។ ការសិក្សាស្រាវជ្រាវពី Sandisk បានបង្ហាញថា ជាមធ្យមបុគ្គលិកក្រុមហ៊ុនធ្លាក់ចុះផលិតភាពរយៈពេល ១ សប្ដាហ៍ ក្នុងមួយឆ្នាំដោយសារតែល្បឿនអ៊ីនធឺណិតដើរយឺត។ ការតភ្ជាប់អ៊ីនធឺណិត ដោយប្រើខ្សែកាបហ្វាយប័រអុបទិក ផ្ដល់ជូនលោកអ្នកនូវល្បឿនអ៊ីនធឺណិតពី 5 Mbps រហូតដល់ 100 Gbps ឯណោះ ដែលវាមានល្បឿនលឿនជាង ការតភា្ជប់ខ្សែកាបស្រោបស្ពាន់កម្រិតខ្ពស់បំផុតទៅទៀត។ ក្នុងអំឡុងពេលតម្រូវការប្រើប្រាស់អ៊ីនធឺណិតឡើងខ្ពស់ លោកអ្នកមិនចាំបាច់ខ្វល់ខ្វាយខ្លាចល្បឿនអ៊ីនធឺណិតដើរមិនទាន់ចិត្ដឡើយ។


អាចចូលដំណើរការសេវា Cloud ដើម្បីរក្សាទុកទិន្នន័យ៖ អាជីវកម្មសម័យទំនើបភាគច្រើន នៅតែមានភាពប្រកួតប្រជែង តាមរយៈការប្រើប្រាស់ឧបករណ៍គ្រប់គ្រងទំនាក់ទំនងអតិថិជន និងការផ្ទុកទិន្នន័យ ដែលត្រូវបានផ្ទេរទៅរក្សាទុក(Host) លើបណ្ដាញសេវា Cloud។ បណ្ដាញអ៊ីនធឺណិតលឿន ដែលបានមកពីការភ្ជាប់ដោយខ្សែកាបហ្វាយប័រអុបទិក មានន័យថា លោកអ្នកនឹងត្រូវរង់ចាំរយៈពេលខ្លីប៉ុណ្ណោះ ក្នុងការចូលទៅប្រើប្រាស់ព័ត៌មានផ្សេងៗ ដែលផ្ទុកនៅលើបបណ្ដាញសេវា Cloud ដែលធ្វើឱ្យលោកអ្នកកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់ឧបករណ៍(Tools) កម្មវិធី(Apps) និងព័ត៌មាននៅលើបណ្ដាញ Cloud ជាប្រចាំថ្ងៃ។

កម្លាំងសេវា៖ កម្លាំងសេវាអ៊ីនធឺណិត ដែលពឹងផ្អែកលើម៉ូដឹម DSL ឬ Ethernet នៃខ្សែកាបស្រោបស្ពាន់ នឹងធ្លាក់ចុះ នៅពេលអ្នកប្រើប្រាស់ទៅឆ្ងាយពីស្វ៊ិច(Switch)។ ប៉ុន្ដែកម្លាំងសេវា ដែលពឹងផ្អែកលើការតភ្ជាប់ដោយខ្សែកាបហ្វាយប័រអុបទិក នឹងរក្សាកម្លាំងនៅខ្លាំងដដែល បើទោះបីជានៅឆ្ងាយក៏ដោយ។ អាជីវកម្ម ដែលមានការិយាល័យធំ អាចទទួលបានអត្ថប្រយោជន៍ជាពិសេសពីកម្លាំងសេវាអ៊ីនធឺណិតខ្លាំង។

កម្រិតបញ្ជូលខ្ពស់ (Bandwidth) ៖ ស្របពេលដែលការភ្ជាប់អុីនធឺណិតដោយខ្សែកាប ហ្វាយប័រអុបទិប សម្រួលឲ្យអុីនធឺណិតមានល្បឿនលឿននោះវាក៏អាចសម្រួលឲ្យវាក៏អាចមានសម្រួលឲ្យកម្រិតបញ្ជូល (Bandwidth) ឡើងខ្ពស់ដែរ ។ ចំណុចនេះមានន័យថា អ្នកអាចប្រើបណ្តាញអុីនធឺណិតច្រើនដំណាលគ្នា នៅអំឡុងពេលធ្វើការងារមមាញឹកបំផុត ដោយមិនបាច់បារម្ភពីការរអាក់ ចំពោះការផ្ទេរទិន្នន័យរបស់អ្នក ។ 

ទំនាក់ទំនងមកមេគង្គណិតឥឡូវនេះ ដើម្បីភ្ជាប់អ៊ីនធឺណិត ដោយប្រើខ្សែកាបហ្វាយប័រអុបទិក។ មេគង្គណិតមានផ្ដល់សេវាជាច្រើនដូចជា៖

Fiber to the Home

Domestic Private Leased Circuit (DPLC)

International Private Leased Circuit (IPLC)

Virtual Private Network

Data Center Co Location

Wifi Solution

Structured Cabling

Disaster Recovery

Video Conferencing

Data Security

Telephony

និងសេវាសំខាន់ៗជាច្រើនទៀត។ ដើម្បីទទួលបានព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈទូរសព្ទលេខ៖ 023 22 66 22/093 22 25 00 ឬចូលទៅកាន់គេហទំព័រ៖ www.mekongnet.com.kh 



Tags: Mekongnet