វាប្រាកដណាស់ថា មិត្តអ្នកអានទាំងឡាយ នៅពេលនេះពិតជាចង់ដឹងចង់ឃើញថាតើរូបរាងរបស់
Galaxy S8 វានឹងជាយ៉ាងណា។ ថ្មីៗនេះ ប្រភពព័ត៌មានមួយបានបង្ហើបឱ្យដឹងអំពីប្រការនេះ។
យោងតាមទំព័រ Androidauthority ដកស្រង់ពី Bloomberg ឱ្យដឹងថា Galaxy S8 នឹងមានគែម
អេក្រង់មហាស្ដើង ដូចទៅនឹង Xiaomi Mi MIX ជាមួយនឹងអេក្រង់លើសពី ៩០%។
ប្រភពព័ត៌មានបានអះអាងថា Galaxy S8 នឹងមានគែមកោង។ ក្រៅពីនេះ សេនសឺរស្កេនក្រយៅ
ដៃក៏ត្រូវបានបំពាក់នៅក្រោមអេក្រង់ ហើយ ប៊ូតុង Home នឹងត្រូវបានបំបាត់។
Samsung Galaxy S8 នឹងមានគែមកោងមហាស្ដើង
មុននេះ Samsung ត្រូវបានគេជឿថានឹងបញ្ចេញ Galaxy S8 ក្នុងពេលឆាប់ៗខាងមុខ ប៉ុន្តែ ក្រុម
ហ៊ុននេះ បានពន្យាពេលដើម្បីត្រួតពិនិត្យឱ្យបានច្បាស់ មុននឹងចេញលក់ ព្រោះថា Galaxy Note
7 គឺជាបទពិសោធដ៏ជូរចត់។
ប៉ុន្តែ មកដល់ពេលនេះ មានការខុសប្លែកគ្នាមួយ នោះគឺថា ប្រភពព័ត៌មានពី Bloomberg បាន
អះអាងថា Galaxy S8 នឹងនៅតែមានអេក្រង់ទំហំ 5.1 និង 5.5 inch ដូចទៅនឹង Galaxy S7 និង
Galaxy S7 Edge ។ ព័ត៌មាននេះ ខុសពីដំណឹងមុនៗដែលនិយាយថា Galaxy S8 នឹងមានអេក្រង់
5.7 inch និង 6.2 inch។
ក្រៅពីនេះ ប្រភពព័ត៌មានក៏បានបង្ហើបឱ្យដឹងថា ស្មាតហ្វូននេះនឹងមិនមានកាមេរ៉ាភ្លោះ ព្រោះតែ
តម្លៃផលិតខ្ពស់។ តាមគម្រោង Galaxy S8 នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC 2017 ដែល
នឹងត្រូវបានរៀបចំឡើងនៅខែកុម្ភៈ ឆ្នាំ ២០១៧ ។ សូមរង់ចាំតាមដានទាំងអស់គ្នា។
ប្រែសម្រួល ៖ តារា
ប្រភព ៖ TGDD/ Androidauthority