Google កំពុងតែខិតខំជុំរុញ ការធ្វើផ្ទៃនាឡិកាមានលក្ខណៈ Fashion ស្អាតៗប្លែកៗ ដល់បណ្តាផលិត ផលនាឡិកា Android Wear ជាពិសេសគឺនៅពេលដែលបណ្តាក្រុមហ៊ុនធំៗ ដូចជា TAG Heuer និង Fossil ចាប់ ផ្តើមឈានជើងចូលប្រឡូកក្នុងទីផ្សារនាឡិកាឆ្លាតវៃនេះ។ នៅចំពោះមុខ ពួកគេនឹង សហការជាមួយ យ៉ាងតិច ណាស់ ៩ ស្លាកយីហោផ្សេងៗគ្នា ដើម្បីបង្កើតផ្ទៃនាឡិកាឆ្លាតវៃ ហើយ បន្ទាប់មកនឹងធ្វើការសហការជាមួយ បណ្តាក្រុមហ៊ុនផ្សេងៗទៀតដូចជា៖ Asics, Harajuku Kawaii!, Mango, Melissa Joy Manning, Nicole Miller, Ted Baker, Vivienne Tam, Y-3 និង Zoe Jordan។
បច្ចុប្បន្ននេះ បណ្តាផ្ទៃនាឡិកាទាំងនេះ ប្រហែលជាសុទ្ធតែមិនទាន់គិតថ្លៃ (Free) នៅឡើយទេ តែយើងមិនទាន់ ដឹងថាថ្ងៃក្រោយ Google ឬក៏បណ្តាក្រុមហ៊ុនរចនាម៉ូត នឹងគិតថ្លៃលើបណ្តា ម៉ូដែលពិសេសៗ ឬក៏អត់នោះទេ?
សម្រាប់អ្នកដែលប្រើ Android អាចធ្វើការដោនឡូតបណ្តាផ្ទៃនាឡិកាស្អាតៗទាំងនេះបាន ចាប់ពី ថ្ងៃនេះ។ សម្រាប់អ្នកប្រើ iOS គឺនឹងត្រូវរង់ចាំ ពីរបីថ្ងៃទៀត៕
- អានអត្ថបទ៖ iPad Air 3 នឹងបង្ហាញខ្លួននៅពាក់កណ្តាលដើមឆ្នាំក្រោយ ស្របពេលវេលានៃការ បង្ហាញ AppleWatch 2 និង iPhone 6C
- អានអត្ថបទ៖ LG ឆ្នាំ២០១៦៖ គ្មានទេ G Flex 3, G5 បង្ហាញខ្លួននៅខែមេសា, ជំនាន់បន្ទាប់ V10 បង្ហាញខ្លួននៅត្រីមាសទី៣ ឬទី៤
ប្រែសម្រួល៖ មង្គល
ប្រភព៖ Google, Tinhte