ទំហំដ៏មហាធំរបស់ប្រហោងខ្មៅ (black hole) បង្កើតបានជាកម្លាំងទំនាញ គ្រប់គ្រាន់ដើម្បីធ្វើ
ឱ្យពេលវេលាឈប់ដើរនៅតំបន់ជុំវិញវា។
ប្រហោងខ្មៅអវកាសតែងត្រូវបានគេចាត់ទុកជាសត្វចម្លែកដែលមានសមត្ថភាពលេបត្របាក់
អ្វីៗទាំងអស់នៅលើផ្លូវដើររបស់វា អ្នកវិទ្យាសាស្ដ្រមួយចំនួនយល់ថា “សត្វចម្លែក” នេះ មាន
លក្ខណៈ ពិសេសមួយចំនួននៃម៉ាស៊ីនពេលវេលា ដោយវាអាចធ្វើឱ្យពេលវេលាឈប់ដើរនៅ
ត្រង់មាត់របស់វា នេះបើតាមទំព័រ Science Channel ។
កម្លាំងស្រូបដ៏ខ្លាំងក្លាពីប្រហោងខ្មៅ អាចធ្វើឱ្យតំបន់បរិយាកាស និងពេលវេលានៅជុំវិញត្រូវ
ប្រែរូប។ នៅពេលទៅជិតប្រហោងខ្មៅ ពេលវេលានឹងដើរយឺតមកវិញ។ បើសិននៅក្បែរមាត់
ប្រហោងខ្មៅ នោះពេលវេលាអាចនឹងត្រូវឈប់ដើរទាំងស្រុង។
មិនត្រឹមតែប៉ុណ្ណោះ ការសិក្សាស្រាវជ្រាវមួយចំនួន បង្ហាញថា ប្រហោងខ្មៅមានតួនាទីសំខាន
ក្នុងការបង្កើតហ្គាឡាក់ស៊ី និងបណ្ដាផ្កាយក្នុងអវកាស។ ក្រុមអ្នកតារាសាស្ដ្រសុទ្ធតែយល់ស្រប
ទៅនឹងការយល់ឃើញដែលថា ប្រហោងខ្មៅ គឺជាកត្តាសំខាន់បំផុតមួយរបស់អវកាស៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Science Channel