វិស្វករជនជាតិជប៉ុនម្នាក់ បង្កើតបាន ទួរប៊ីន (turbine) ប្រើខ្យល់ព្យុះដំបូងគេក្នុងពិភពលោក ដែល
អាចផ្គត់ផ្គង់ថាមពលអគ្គីសនីទូទាំងប្រទេសប្រើប្រាស់ក្នុងរយៈពេល ៥ទសវត្សរ៍។
វិស្វករ Atsushi Shimizu បង្ហាញ turbine ប្រើខ្យល់ព្យុះដំបូងគេក្នុងពិភពលោក
ព្យុះតែងតែមានខ្យល់ខ្លាំងបង្កគ្រោះថ្នាក់ដល់មនុស្ស ប៉ុន្តែ ថ្មីៗនេះ វិស្វករជនជាតិជប៉ុនម្នាក់ បាន
សិក្សាស្រាវជ្រាវបង្កើតឡើងនូវ ទួរប៊ីន ប្រើខ្យល់មួយប្រភេទដែលជួយកាត់បន្ថយហានិភ័យនៃ
គ្រោះថ្នាក់របស់ព្យុះ និងប្រែក្លាយខ្យល់ព្យុះទៅជាថាមពលអគ្គីសនី។ បើសិនការសិក្សាស្រាវជ្រាវ
នេះជោគជ័យ នោះមានន័យថា ព្យុះនិមួយៗនឹងនាំមកនូវថាមពលអគ្គីសនីសម្រាប់ទូទាំងប្រទេស
ប្រើប្រាស់ក្នុងរយៈពេល ៥០ឆ្នាំ។
វិស្វករដែលរកឃើញ ទួរប៊ីន ប្រើខ្យល់ព្យុះដំបូងគេក្នុងលោកនេះ មានឈ្មោះថា Atsushi Shimizu
មកពីមន្ទីរស្រាវជ្រាវបរិស្ថានជាតិជប៉ុន។
ថ្លែងនៅលើ CNN វិស្វកររូបនេះឱ្យដឹងថា ខ្លួនបានដឹងថា ប្រទេសជប៉ុនកំពុងតែប្រឈមមុខនឹង
កង្វះខាតថាមពលអគ្គីសនីយ៉ាងធ្ងន់ធ្ងរ ដោយសារតែទទួលឥទ្ធិពលពីគ្រោះថ្នាក់ Fukushima
កាលពីឆ្នាំ ២០១១។
លោក Atsushi Shimizu ឱ្យដឹងថា ភាគច្រើន ទួរប៊ីន ខ្យល់ធម្មតា ងាយនឹងត្រូវបំផ្លាញដោយកម្លាំង
ខ្យល់ព្យុះ ប៉ុន្តែ រចនារូបរាង ទួរប៊ីន ដែលមានឈ្មោះថា Challenergy របស់ខ្លួន មានភាពមាំមួន
និងអាចទទួលខ្យល់បានពីគ្រប់ទិស។
ទួរប៊ីន (turbine) ប្រើខ្យល់ព្យុះមួយដែលកំពុងប្រើប្រាស់សាកល្បង
Atsushi Shimizu ថ្លែងថា ៖ “ប្រទេសជប៉ុន មានថាមពលខ្យល់ច្រើនជាងថាមពលព្រះអាទិត្យ ប៉ុន្តែ
វាមិនទាន់ត្រូវបានប្រើប្រាស់ដើម្បីបង្កើតជាថាមពល”។
Shimizu បានគិតត្រូវ! គិតដោយឡែកក្នុងឆ្នាំនេះ ប្រទេសជប៉ុនបានឆ្លងកាត់ព្យុះចំនួន ៦។ គាត់ជឿ
ថា នេះគឺជាឱកាសដើម្បីឱ្យប្រទេសជប៉ុនប្រើប្រាស់ថាមពលដ៏ខ្លាំងរបស់ខ្យល់ព្យុះទាំងនេះ៕
ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ CNN