ក្រុមហ៊ុន Samsung ទើបតែបាននាំមកនូវម៉ូដែលកុំព្យូទ័រថេប្លេតថ្មីចំនួនពីរ រួមមាន Galaxy Tab
S2 8.0 និង Galaxy Tab S2 9.7។
ថេប្លេតទាំងពីរនេះ នឹងក្លាយជាផលិតផលដែលមានលទ្ធភាពខ្ពស់ក្នុងការប្រកួតប្រជែងផ្ទាល់
ជាមួយនឹង iPad Air 2 និង iPad Mini 3 របស់ Apple ដោយសារថា Galaxy Tab S2 មានរូប
រាងស្ដើងជាង និងស្រាលជាងថេប្លេតរបស់ Apple។
Galaxy Tab S2 មានកម្រាស់ត្រឹមតែ 5.6 mm ខណៈ iPad Air 2 មានកម្រាស់ 6.1mm។ Galaxy
Tab S2 របស់Samsung មិនត្រូវបានធ្វើឡើងអំពីលោហធាតុទាំងស្រុងនោះទេ ប៉ុន្តែជំនួសមក
វិញ វាប្រើប្រាស់ស៊ុមលោហធាតុ ការពារជុំវិញម៉ាស៊ីន ចំណែកស៊ុមផ្នែកខាងក្រោយ និងខាង
មុខ ធ្វើអំពីជរ័។ អំពីរចនារូបរាងវិញ Galaxy Tab S2 ហាក់មិនមានភាពខុសគ្នាប៉ុន្មាន បើ
ប្រៀបធៀបនឹង Galaxy Tab S។
Galaxy Tab S2 ប្រើប្រាស់ប្រូសេសឺរ Exynos 5433 8 core 1.9GHz របស់ Samsung, RAM
3GB, អង្គចងចាំក្នុង 32GB/64GB និងមានរន្ធ microSD។ Tab S2 កំណែអេក្រង់ 9,7 inch ប្រើ
ថ្ម 5,870mAh ចំណែកកំណែ 8-inch ប្រើថ្ម 4,000mAh។
តារាងប្រៀបធៀបរវាង Galaxy Tab S2 នឹង Galaxy Tab S
តម្លៃរបស់ថេប្លេតទាំងនេះ រួមមាន ៖
Galaxy Tab S2 8.0 Wi-Fi: 399 Euro
Galaxy Tab S2 8.0 LTE: 469 Euro
Galaxy Tab S2 9.7 Wi-Fi: 499 Euro
Galaxy Tab S2 9.7 LTE: 569 Euro
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Connect