CamNews

ទូរស័ព្ទ 

Microsoft Lumia 435 និង ៥៣២ បង្ហាញខ្លួន តម្លៃមិនដល់ ១០០ដុល្លារ

បន្ទាប់ពីដំណឹងចចាមអារ៉ាមស្ដីអំពី Lumia 435 ក្នុងពេលកន្លង ពេលនេះ Microsoft ថែមទាំងបាន
ធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលឧទ្ទេសនាម Lumia 532 ដែលមានតម្លៃទាប។

ស្មាត​ហ្វូន Lumia 435 តម្លៃ ៨១ដុល្លារអាមេរិក

ថ្មីៗនេះ ក្រុមហ៊ុន Microsoft បានឧទ្ទេសនាមស្មាតហ្វូនប្រើ Window Phone តម្លៃទាបចំនួន ២
ម៉ូដែល គឺ Lumia 532 និង Lumia 435 ។ ជាក់ស្ដែង គឺ  Lumia 532 ត្រូវបានលក់ក្នុងតម្លៃ ៩៣ដុល្លារ
ចំណែក Lumia 435 មានតម្លៃ ៨១ដុល្លារអាមេរិក។

ស្មាត​ហ្វូន Lumia 435 តម្លៃ ៩៣ដុល្លារអាមេរិក

មូលហេតុដែលធ្វើឱ្យតម្លៃរបស់ស្មាតហ្វូនទាំង ២ម៉ូដែល មានភាពខុសគ្នាបែប​នេះ នោះគឺដោយ
សារ កាមេរ៉ា ពោលគឺ កាមេរ៉ាក្រោយរបស់ Lumia 532 មានកម្រិត ៥មេហ្គាភិចសេល ខណៈ Lumia
435 ត្រឹមតែ ២មេហ្គាភិចសេល។ ចំណែកគ្រឿងម៉ាស៊ីនក្រៅពីនេះ វាដូចគ្នាស្ទើរទាំងស្រុង រួមមាន
អេក្រង់ ៤អ៊ិន្ឈ៍ LCD WVGA រីសូលូសឹន 800x430 pixel ប្រើឈីប Qualcomm Snapdragon 200
1.2GHz និង RAM 1GB, អង្គចងចាំក្នុង 8GB ដែលអាចបន្ថែមឡើងដល់ 128GB តាមរយៈ microSD,
កាមេរ៉ាមុខ VGA ០,៣មេហ្គាភិចសេល។ ថ្ម មានថាមពល 1.560mAh ដែលដោះចេញបាន អាច
ប្រើបាន ២២ថ្ងៃពេលនៅទំនេរ ២២ម៉ោង នៅពេលហៅចេញចូល ១២ម៉ោងនៅពេលប្រើអ៊ីនធឺរណែត
និង ៧ម៉ោង នៅពេលមើលវីដេអូ។ បើទោះជាស្មាតហ្វូនតម្លៃទាប ប៉ុន្ដែ Lumia 532 និង Lumia 435
ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិ Windows 8.1 ។

រូប​ភាពរបស់ Microsoft Lumia 435


រូប​ភាពរបស់ Microsoft Lumia 532


 

ស្មាតហ្វូនកំណែស៊ីម ១ និងស៊ីម ២ ដែលមានពណ៌ចំនួន ៤ គឺ ខ្មៅ ស ទឹកក្រូច និងពណ៌បៃតង
នឹងត្រូវបានដាក់លក់ក្នុងទីផ្សារមួយចំនួន ដូចជានៅក្នុងទ្វីបអាស៊ី អឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្វ្រិក ចាប់
ពីខែកុម្ភៈខាងមុខនេះ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Windowscentral


Tags: Microsoft Lumia 435 Lumia 532 ទូរស័ព្ទតម្លៃទាប