CamNews

សុខភាព 

ការសង្រ្គោះបឋមនៃជំងឺគាំងបេះដូង

ជំងឺបេះដូងអាចបណ្តាលឲ្យយើងបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង បើសិនជាគ្មានការសង្រ្គោះ
ទាន់ពេលវេលា។ ខាងក្រោមនេះគឺជារោគសញ្ញាមួយចំនួន របស់អ្នកមានជំងឺគាំងបេះដូង ៖


    -    ឈឺចំកណ្តាលទ្រូងដោយមានសភាពតឹងណែន ឬឈឺមួល
    -    ឈឺយូរត្រង់ពោះផ្នែកខាងលើ
    -    ការឈឺរាលដាលពីទ្រូងទៅស្មា ក ថ្គាម ធ្មេញ ដៃម្ខាង ឬទាំងសងខាង
    -    ដកដង្ហើមខ្លីៗ
    -    ងងឹតមុខ វិលមុខ ធីងធោង
    -    បែកញើស
    -    ក្អួតចង្អោរ។

ការគាំងបេះដូងកើតមានឡើង   ពេលដែលការផ្គត់ផ្គង់ឈាម  និងអុកស៊ីសែននៅក្នុងសរសៃ
ឈាមអារទែរប្រែក្លាយ ជាស្ទះមួយផ្នែក ឬស្ទះពេញតែម្តង។ ការបាត់បង់លំហូរឈាម នេះធ្វើ
អោយប៉ះពាល់  ឬបំផ្លាញផ្នែកមួយ  នៃសាច់ដុំបេះដូង។ ជាធម្មតា   ការគាំងបេះដូងបណ្តាល
ឲ្យឈឺទ្រូងក្នុងរយៈពេល  លើសពី១៥នាទី   ប៉ុន្តែវាក៏អាចគ្មានរោគសញ្ញាអ្វីទាំងអស់ផងដែរ។


មនុស្សជាច្រើនដែល មានជំងឺគាំងបេះដូងនេះ  មានរោគសញ្ញាគំរាមកំហែង ដែលរោគសញ្ញា
ដំបូងបំផុត នៃការគាំង អាចជារយៈពេលនៃការឈឺទ្រូង  ដែលចាប់ផ្តើមនៅពេលដែល អ្នកធ្វើ
សកម្មភាពរាងកាយ ប៉ុន្តែវាត្រូវបានធូរស្រាលវិញដោយ ការសម្រាក។ ប្រសិនបើអ្នកឬនរណា
ម្នាក់ផ្សេង អាចនឹងមានការគាំងបេះដូង សូមធ្វើតាមការណែនាំដូចខាងក្រោម ៖

១. ទូរស័ព្ទទៅក្រុមសង្គ្រោះបន្ទាន់ៈ សូមកុំទុកអោយរោគសញ្ញា  នៃការគាំងបេះដូង  មានរយៈ
ពេលលើសពី ៥នាទីអោយសោះ។ ប្រសិនបើអ្នកមិនមានលេខដើម្បីទាក់ទងទៅផ្នែកសង្គ្រោះ
បន្ទាន់ទេនោះ សូមអោយអ្នកជិតខាង ឬមិត្តភក្តិ ជូនអ្នកទៅកាន់មន្ទីរពេទ្យដែលជិតបំផុត។

២. លេបថ្នាំនីត្រូក្លីសេរីនៈ ប្រសិនបើមានវេជ្ជបញ្ជាឬគិតថាអ្នកកំពុងមានការគាំងបេះដូងហើយ
គ្រូពេទ្យបានចេញ វេជ្ជបញ្ជាអោយទិញថ្នាំនីត្រូក្លីសេរីន អ្នកអាចទិញវាលេបដោយផ្ទាល់បាន។ ប៉ុន្តែសូមកុំអោយនរណាផ្សេងលេបថ្នាំនីត្រូក្លីសេរីន នេះដោយមិនមានវេជ្ជបញ្ជាពីព្រោះវាអាច
ធ្វើអោយប្រឈមមុខនឹងគ្រោះថ្នាក់។

៣. ចាប់ផ្តើមសង្គ្រោះផ្នែកដង្ហើម និងបេះដូងៈ ប្រសិនបើអ្នកនៅជាមួយអ្នក ដែលមានជំងឺគាំង
បេះដូង ហើយគាត់បាន បាត់បង់ស្មារតី សូមប្រាប់ទៅដល់គ្រូពេទ្យឯកទេសផ្នែកសង្គ្រោះ។

អ្នកអាច  ត្រូវបានផ្តល់ជាដំបូន្មាន អោយចាប់ផ្តើមធ្វើនូវ ការសង្គ្រោះ ផ្នែកដង្ហើម និងបេះដូង។
ប្រសិនបើអ្នកមិនត្រូវបានគេផ្តល់នូវការហ្វឹកហាត់អំពីការជួយសង្គ្រោះនេះទេ គ្រូពេទ្យនឹងណែ
នាំឲ្យអ្នកជួយសង្គ្រោះផ្នែកដង្ហើមដោយមាត់ទល់មាត់ និងសង្កត់ទៅលើទ្រូងរបស់អ្នកជំងឺ៕

ដោយ៖  វណ្ណៈ
ប្រភព៖  Health


Tags: Lifestyle Health