CamNews

មិនគួរឲ្យជឿ 

វីដេអូ ស្រ្តីពីរនាក់ ស្រាប់តែដោះអាវ នៅអាកាសយានដ្ឋាន បង្កជាភាពភ្ញាក់ផ្អើល មួយរំពេច

ស្ទើរតែមិនគួរអោយជឿ & ចម្លែកហួស ៖  ទីភ្នាក់ងារសារព័ត៌មានបរទេស ដឹមីរ័រ កាលពីវេលា
ល្ងាច ថ្ងៃព្រហស្បត្តិ៍ ទី ៣១ ខែតុលា ម្សិលមិញនេះ បានចេញផ្សាយអោយដឹងថា ស្រ្តីពីរនាក់
ត្រូវបានក្រុមមន្រ្តីប៉ូលីស  ធ្វើការចាប់ឃាត់ខ្លួន  ក្រោយពីពួកគេបែកគំនិត  ទៅដោះអាវនៅទី
សាធារណៈ ពោលគឺនៅកន្លែងត្រួតពិនិត្យសុវត្ថិភាព នៅឯអាកាសយានដ្ឋានអន្តរជាតិ Man-
chester Airport ប្រទេសអង់គ្លេស ។

ស្រ្តីទាំងពីរនាក់ ដែលត្រូវបានចាប់ឃាត់ខ្លួននោះ មានឈ្មោះ Kelly Hadfield-Hyde វ័យ ៥០
ឆ្នាំ និងឈ្មោះ Ann Chadwick វ័យ ៤៨ ឆ្នាំ ទាំងពីរនាក់បម្រុងនឹងធ្វើដំណើរហោះចេញពីអា
កាសយានដ្ឋានអន្តរជាតិមួយនេះ ឆ្ពោះទៅកាន់ទីក្រុង Malaga ប្រទេសអេស្ប៉ាញ ។

លើសពីនេះ ប្រភពសារព័ត៌មានបន្ថែមថា ក្រោយពីបានចាប់ឃាត់ខ្លួនហើយនោះ តុលាការ
បានធ្វើការពិន័យជាសាច់ប្រាក់   ពួកគាត់ទាំងពីរនាក់   បន្ទាប់ពីបានឃើញសកម្មភាពនោះ
ទាំងស្រុងតាមរយៈកាម៉េរ៉ាសុវត្ថិភាព។

ដោយឡែក  បើនិយាយពីមូលហេតុ ដែលនាំអោយលោកស្រីទាំងពីរនាក់នេះ ហ៊ានធ្វើបែប
នេះនៅទីសាធារណៈនោះ ក៏ព្រោះតែ  ពួកគាត់បានទទួលទានស្រាក្រហមទាំងព្រឹកព្រលឹម
រាងស្រវឹងបន្តិចហើយនោះ  ក៏ប៉ុន្តែ  បន្ទាប់ពីមានការចាប់ឃាត់ខ្លួន  លោកស្រីទាំងពីរ នាក់
បានបដិសេធទៅវិញថា ពួកគាត់ពិតជា  មិនបានស្រវឹងអ្វីនោះទេ ។   គួររំឭកផងដែរថា ករ
ណី  ដែលជារឿងហេតុ    ស្ទើរតែមិនគួរអោយជឿខាងលើនេះ  បានកើតឡើងកាលពីវេលា
ព្រឹកម្សិលមិញនេះ ម៉ោងប្រមាណជាង ៦ ភ្លឺ  ( ម៉ោងនៅក្នុងប្រទេសអង់គ្លេស )  ជាចលករ
ជំរុញអោយមានភាពភ្ញាក់ផ្អើលមួយរំពេច   ។  ខាងក្រោមនេះ គឺជាវីដេអូ ដើម្បីអោយជ្រាប
កាន់តែច្បាស់​ ថាតើ វាអាចកើតឡើងបានយ៉ាងណានោះ តាមដានទស្សនា
បន្តិចទៅ ៖

ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាន
នៅខាងក្រោម ៖

- វីដេអូ យមរាជតថ្លៃមិនត្រូវ ខណៈមានអង្គរក្សការពារ ជាពិសេស ទូរស័ព្ទដៃស្មានហ្វូន
- ផ្អើលមើលវីដេអូ បាតុភូតធម្មជាតិ នៅខេត្តព្រះសីហនុ ល្បីគ្រាន់បើ ពេញហ្វេសប៊ុក
- យមរាជតថ្លៃមិនត្រូវ ខណៈមានអង្គរក្សការពារ ជាពិសេស ទូរស័ព្ទដៃស្មានហ្វូន
- ទៅមើលវីដេអូ ប្រុងលោតសម្លាប់ខ្លួន តែសំណាងល្អ បុរស បើកឡានក្រុងជួយ ទាន់

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: Strip Take off clothes Manchester Airport England UK Kelly Hadfield-Hyde Ann Chadwick