CamNews

ប្លែកៗ 

វីដេអូ៖ ស្រីស្អាតម្នាក់ស្រែកស្ទើរលួសព្រលឹង ពេលភ្ងាក់ពីគេង ឃើញខ្មោចនៅពីមុខ

 
ប្លែកៗ៖ ស្រ្ដីម្នាក់ បានស្រែកយ៉ាងខ្លាំង នៅពេលដែលនាងភ្ងាក់ពីដំណេក ដ៏លង់លក់ ហើយ
បានឃើញរូបខ្មោច ដ៏អាក្រក់នៅចំពីមុខនាង។



អ្វីដែលជាការពិតក្នុងរឿងនេះ គឺជាខ្មោចរូបតុក្កតា ដែលមិត្ដប្រុសរបស់នារីនោះ គឺលោក Jam
es Williams  បានធ្វើដើម្បីបន្លាចលេងទៅលើ រូបនាងប៉ុណ្ណោះ។  លោក James បាននិយាយ
ថា រូបខ្មោចក្លែងក្លាយនេះ គាត់បានធ្វើជាច្រើនថ្ងៃ ដោយផ្សំពីកាវជ័រ បិទចូលគ្នាជាមួយខោ អាវ
ចាស់ៗ​ ។



លោក James បានបន្ថែមថា ដោយឃើញមានឱកាសល្អ ពោលគឺនៅពេលមិត្ដស្រីរបស់គាត់
បានគេងលក់ គាត់ក៏បានយករូបភាពខ្មោចនោះ មកបិទជាប់ទូរទស្សន៍ ហើយបានបន្លឺរសម្លែង
នៅពេលដែលនាងក្រោកឡើង ហើយឃើញខ្មោចបែបនេះ គឺនាងបានស្រែកយ៉ាងខ្លាំង។



ទោះបីវា ជាការលេងសើចយ៉ាងណាក៏ដោយ មិត្ដស្រីលោក James បានខឹងលោក James
ជាខ្លាំង ហើយបានប្រាប់លោកថា មិនគួរណាលេងបែបនេះទេ។យ៉ាងនេះក្ដី គេហាក់មិនបាន
ប្រាប់ពីទីលំនៅ របស់អ្នកទាំងពីនោះទេ។ នេះជាវីដេអូឃ្លីប សូមចុចដើម្បីមើល៕

 

ដោយ៖ នារី
ប្រភព៖ dailymail


Tags: unbelievable,  ghost,  UK